ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​ទៀតហេីយ ករណីតខ្សែភ្លេីងអគ្គីសនី យកទៅឆក់ត្រី ខុសបច្ចេកទេស​ បណ្ដាលឲ្យឆក់ស្លាប់បុរសម្នាក់ នៅនឹងកន្លែងមាត់ត្រពាំងចំងាយ៧០ម៉ែត្រ ខាងខាងក្រោយផ្ទះ

108


ខេត្តកំពង់ស្ពឺ​ ÷ តាមរបាយការណ៍​បញ្ជាក់​ពីនគរបាល​រដ្ឋ​បាល​បសេដ្ឋ​ ថាមានករណីឆក់ខ្សែរភ្លេីង​បណ្ដាលឲ្យ​ស្លាប់មនុស្សម្នាក់​នៅនឹងកន្លែងកេីត​ហេតុ​ ជាប់មាត់ត្រពាំងទឹកក្រោយផ្ទះចំងាយ​ ​៧០​ម៉ែត្រ​ កាលពីរសៀលថៃ្ងចន្ទ​ ទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២​០​​១៩​ ជនរងគ្រោះ​មានឈ្មោះ​ ឃិន​ ចឹក ភេទប្រុ​ស អា​យុ​៤២​ឆ្នាំ​ រស់នៅក្នុងភូមិព្រៃឃ្លៃ​ ឃុំបសេដ្ឋ​ ស្រុ​កបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

ក្រោយកេីតហេតុអាជ្ញាធរភូមិ​ ឃុំ​ មន្រ្ដី​នគរបាល​ប៉ុស្តិ៍​ ព្រមទាំង​បងប្អូនប្រជាពលរដ្ឋ​បាននាំគ្នា ជួយសង្រ្គោះបឋមតែអនិច្ចារជនរងគ្រោះបានស្លាប់​ បា​ត់ហេីយ​ មូលហេតុ​ដោ​ យសារតែយកខ្សែរភ្លេី​ងមានតំណហេីយតខុសបច្ចេក​ ទេសពេលចុះទឹក​មិនទាន់​បានឆក់ត្រីមួយផងក៏ឆ្លងចរន្ដអគ្គីសនី​ ប៉ះទឹកឆក់ទាញដួលតែម្ដង។

សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ សូមមេត្តាកុំជ្រេីសរេីសយករបរនេះ បេីទោះបីការឆក់ត្រីនៅត្រពាំងទឹកផ្ទាល់ខ្លួនក៏ដោយ​ ពិសេស​គឺបា​នរួមចំណែកបំផ្លិចបំផ្លាញនូវផលមឆ្ឆាកូនត្រី​ ចៅ​ត្រី​ យាយ​ត្រី​ តាត្រី​ ឪត្រី​ ម៉ែត្រី​ ចំណែក​មុខរបរ​នេះគឺជាអំពេីខុស​ច្បាប់​ដែលត្រូវគួរជៀស វាង​រួម​សហការ​ផ្ដល់ព័ត៏មានមកសមត្ថកិច្ច​អាជ្ញាធ រ​មូលដ្ឋាន​ ភូមិ​ ឃុំ​​​ និងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដេី​ម្បី​រា​យ​ការណ៍​ ជូនជំនាញចុះធ្វេីការអប់រំ និងចាត់ការតាម​នីតិវិធីច្បាប់​ ក្នុងករណីប្រព្រឹត្ដបទល្មេីសជាក់​ស្ដែ​ង​ ” ត្រូវ​បង្កើន​ការអប់រំ​ណែនាំនិងផ្សព្វផ្សាយ ឲ្យទូលំទូលាយជ្រួតជ្រាបទៅ ដល់ស្រទា​ប់មហាជនអំពីការគ្រោះថ្នាក់ី​ បណ្ដាលមកពីអំពេីឆក់ត្រីដោយប្រេីចរន្ដភ្លេង​អគ្គីសនី​ D.C​ ភ្លើង​អាគុ​យ​ ​A.C ជាដេីម​ “៕

អត្ថបទដែលជាប់ទាក់ទង