ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់បែកនរកអវចីយ…Napalm Bomb ជាគ្រាប់បែកប្រភេទប្រតិកម្មគីមី ដែលបញ្ចេញកម្តៅក្នុងកំរិតខ្ពស់បំផុត

124

បើតាមផេកហ្វេសប៊ុកនាយទាហានទ័ពជើងគោកជំនាន់៣ បានផ្សាយថា ត្រូវបានយកមកប្រើដំបូង ក្នុងសង្គ្រាមលោកលើកទី ២ សម្រាប់យុទ្ធនាការ អិវុជិមា ដោយសីតុណ្ហភាពជុំវិញមានកំរិតក្តៅបំផុត គឺ NP-1/NP-2 ប្រហែលជា ១០០០ អង្សា ក្រោយមកធ្វើការអភិវឌ្ឍឲ្យឡើងទៅដល់ ២០០០ អង្សា។

គ្រាប់បែកប្រភេទនេះ ពេលដែលផ្ទុះបញ្ចេញឧស្ម័ន ចេញទៅជុំវិញនឹងបង្កឲ្យកើតជាការបំពុលបរិយាកាសខាងលើហើយធ្វើប្រតិកម្ម ទាញយកអុកស៊ីហ្សែន ដើម្បីដុតជាចំហេះនៅចំណុចកណ្តាល បន្ទាប់មករីករាលដាល សាយភាយកម្មរស្មីយ៉ាងលឿន ធ្វើឲ្យកើតជាសមុទ្រភ្លើងសន្ធោសន្ធៅ ប្រសិនប៉ះចំស្បែកបង្ក ឲ្យឆេះបំផ្លាញកោសិការ ស៊ីរូងជ្រៅរហូតដល់ឆ្អឹង គ្រាប់បែកនេះ ធ្លាប់បានបំផ្លាញយ៉ាងសាហាវឃោរឃៅ រួចមកហើយ នៅវៀតណាមតាមរយៈពួកអាមេរិច។
Napalm Bomb ជាសារធាតុរាវ ដែលមានលក្ខណៈស្អិតពណ៌ខ្មៅ នៅពេលទម្លាក់ពីលើយន្តហោះ នឹងបែកហើយ ខ្ទាតចេញ ក្នុងបរិវេណយ៉ាងទូលាយ បន្ទាប់មកឆេះចេញជាអណ្តាតភ្លើង ដោយមានប្រេងជាធាតុរក្សាចំហេះមិនឲ្យរលត់។
អ្វីដែលធ្វើឲ្យវាខុសគ្នានិងគ្រាប់បែកផ្សេងទៀតគឺ Napalm មានកំរិតបំផ្លាញខ្ពស់ ដោយប្រភ្លើងជាប្រសិទ្ធភាព។
បច្ចុប្បន្ននេះត្រូវបានចាត់ទុកថា ជាអាវុធសង្គ្រាមអសីលធម៌បំផុត ហើយមានអនុសញ្ញាអន្តរជាតិ ស្តីពី ការហាមឃាត់ការប្រើប្រាស់វា ចំពោះប្រជាជនស៊ីវិល ក្នុងឆ្នាំ១៩៨០ តែវានៅតែជាអាវុធ ដ៏មានអនុភាព សម្រាប់កងទ័ព ពិសេសអាមេរិច ក្នុងការបំផ្លាញគោលដៅយោធា៕

អត្ថបទដែលជាប់ទាក់ទង