ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៅ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​

99


ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឲ្យ​កាន់​តែ​រឹង​មាំ​ រវាង​កង​ទ័ព​ នៃ​ប្រទស​ទាំង​ពីរ​កម្ពុជា-​ចិន​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដឹក​នាំ​ដោយ​ លោកឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ បាន​អញ្ជើញ​បំពេញ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ និង​ជា​មិត្ត​ភាព​នៅ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ រយៈពេល​ ៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០១៩​។

នៅ​ក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​ និង​ស្នាក់​នៅ​របស់​គណៈ​ប្រតិភូ ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ គណៈ​ប្រតិភូ ​នឹង​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ជួប​សវនា​ការ​ ជា​មួយ​អនុ​ប្រធាន​គណៈ​កម្មការ​យោ​ធា​មជ្ឍឹម​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ និង​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច ​នៅ​កង​ពល​ធំ​លេខ​៣ ​ទស្សនា​មហា​កំ​ផែង ​ទី​លាន​ធាន​អាន​មែន​ និង​ទស្សន​កិច្ចក្រុម​ហ៊ុន ​NORINCO​ ព្រម​ទាំង​ទៅ​ទស្សនា​ នៅ​តំបន់​ទេស​ចរណ៍​មួយ​ចំនួន​ទៀត ​នៅ​ទី​ក្រុង​ហ្វាង​ចូវ​ផង​ដែរ​។ អញ្ជើញ​ជូន​ដំណើរ​គណៈ​ប្រតិភូ ​នៅ​អាកាស​យាន​អន្តរជាតិ​ភ្នំពេញ​រួម​មាន​ អស់​លោក​ជា​មេ​បញ្ជា​ការ​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិកា​រ​ នាយ​​សេនា​ធិការ​រង​ នាយ​ការិយា​ល័យ​ ព្រ​មទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ជា​ច្រើន​រូប​ទៀត ​៕

អត្ថបទដែលជាប់ទាក់ទង