ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណេះសំណាលសួរសុខទុក្ខ និងណែនាំតម្រង់ទិសដល់បងប្អូនពលករផ្នែកកសិកម្ម នៅតំបន់ Miryang ប្រមាណជិត ២០០នាក់

169

កូរ៉េ៖ ក្រោយទទួលបានសំណូមពរពីសមាគមនិយោជកនៃតំបន់ Miryang មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងChangwon និង Miryang បានសហការជាមួយសមាគមនិយោជកតំបន់ Miryang និងស្ថានទូតកម្ពុជា រៀបចំកិច្ចពិភាក្សា សំណេះសំណាល និងណែនាំតម្រង់ទិសដល់បងប្អូនពលករផ្នែកកសិកម្ម នៅតំបន់ Miryang ប្រមាណជិត ២០០នាក់ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលធំនៃសាលាក្រុង Miryang ។

    មុនឈានចូលដល់កម្មវិធីសំណេះសំណាលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានជួបពិភាក្សា ជាមួយនឹងតំណាងនិយោជកមកពីគ្រប់ឃុំ នៃតំបន់ Miryang ដោយបានស្ដាប់របាយការណ៍  បញ្ហា កង្វល់ និងសំណូមពរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាដែលកើតមានកន្លងមកជាមួយនឹងពលករកម្ពុជា។ 

    ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានទទួលយករាល់សំណូមពរ និងកង្វល់ទាំងអស់របស់ក្រុមនិយោជក ដើម្បីយកមកអប់រំផ្សព្វផ្សាយដល់បងប្អូនពលករខ្មែរទាំងអស់ដែលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យមានការយោគយល់ពីរបៀបរបប និងវិន័យក្នុងការរស់នៅប្រទេសកូរ៉េ និយាយជារួម និងនិយាយដោយ

ឡែករស់នៅធ្វើការជាមួយនឹងនិយោជក។ បន្ថែមពីលើនេះក្នុងកិច្ចសំណេះសំណាលនោះលោក ឡុង ឌីម៉ង់ ក៏បានរៀបរាប់ពីការយកចិត្តទុក្ខដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករខ្មែរទាំងអស់ ទោះបីទៅដល់ទីណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែនឹករលឹក យកចិត្តទុកដាក់ និងជួយគាំពារ តាមគ្រប់មធ្យោបាយ អស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយក៏បានអប់រំផ្សព្វផ្សាយដល់បងប្អូនពលករ នូវរបៀបរបប វិន័យ និងឥរិយាបថនៃការរស់នៅឱ្យបានល្អប្រសើរ រក្សាតម្លៃជាពលករខ្មែរនៅសាធារណៈរដ្ឋកូរ៉េ ជាមួយនឹងនិយោជក៕

អត្ថបទដែលជាប់ទាក់ទង