ក្រសួងផ្នែកធម្មយាត្រាហាជ្ជីប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងរៀបចំឲ្យមាន កញ្ចប់ដំណើរធម្មយាត្រាហាជ្ជីតាមសត្វអូដ្ឋដូចជំនាន់ព្យាការីមូហាំម៉ាត់
គណៈកម្មាធិកាគ្រប់គ្រងតំបន់ម៉ាក្កៈនិងម៉ាទីណៈ និងសហកាជាមួយ ក្រសួងផ្នែកធម្មយាត្រហាជ្ជីប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងរៀបចំកញ្ចប់ដំណើរ ធម្មយាត្រហាជ្ជីតាមសត្វអូដ្ឋ និងផ្លូវធ្វើដំណើរលំនាំដំណើរ របស់ព្យាការីមូហាំម៉ាត់ពីម៉ាក្កះទៅម៉ាឌីទណៈ កាលពីឆ្នាំ៦២២គស នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានអារ៉ាប៊ីសាអូឌីតថ្មីៗនេះ។ ការធ្វើដំណើរនេះនឹងផ្តល់ឳកាស ឲ្យអ្នកដំណើរធម្មយាត្រាហាជ្ជីយល់ ដឹងពីផ្លូវដែលព្យាការីធ្លាប់ បានធ្វើដំណើរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ធ្វើដំណើរនេះមាន ផ្តល់កន្លែងស្នាក់នៅ ម្ហូបអាហារនិងទស្សនា ទីតាំងប្រវត្តិសាស្ត្រផងដែរ។