ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនធំដែលឆ្លៀតឱកាសចូលក្រុងខុសម៉ោង ត្រូវបានឃាត់យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយុន ស៊ុន

97


ភ្នំពេញ:
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានកំណត់រួចហើយនូវគោលដៅ​២កន្លែង ដូចជា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ១ ដើម្បីឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ហើយមន្រ្តីនគរបាលចរាចរណ៍ បានបោះតង់ប្រចាំការនៅគោលដៅទាំង២នោះ ២៤ម៉ោងលើ២៤ម៉ោង។

ចំពោះរថយន្តធុនធំដែលចូលខុសម៉ោងមួយចំនួនតូច ក៏នៅតែកើតមាន ប៉ុន្តែបើមើលភាគរយនៃការគោរពវិធានការនេះ គឺបានចូលរួមអនុវត្តបានច្រើន ដោយយើងអាចសង្កេតត្រង់ផ្លូវវាងក្រុង នោះយើងនឹងដឹងពីភាគរយ នៃការចូលរួមគោរពច្បាប់។

សូមមហាជន កុំធ្វើការវាយតម្លៃរហ័ស ឬលឿនពេក ដោយសារការអនុវត្តច្បាប់អោយល្អ វាទាមទារពេលវេលា និងឆន្ទះចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

សូមជម្រាបថា វេលាម៉ោង០៨:៣០នាទីត្រង់ចំណុចស្ពានអាកាស្ទឹងមានជ័យ
មានរថយន្តម៉ាក HYUNDAI​​ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-0247 (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយុន ស៊ុន)បានធ្វើដំណើរតាមបណ្តោយសម្តេចមុនីរ៉េត ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ស្តាំ បណ្តាលឲ្យកន្ទុយក្រោយរថយន្ត កៀរនឹងបង្កាន់ដៃស្ពានតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ច នៅគោលដៅបានចាប់ឃាត់រថយន្តហើយបានបញ្ជូនមក ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង