ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ បានន៨ងកំពុង់ការអនុវត្តការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST និងដាក់លូកាត់ទទឹងថថ្នល់២កន្លែង​

180

ខេត្តព្រះវិហារ ដើម្បីសម្រួលការធ្វើចរាចរ ដល់បងប្អូនប្រជាពលរដ្ឋ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងស្ថាបនាផ្លូវនិងលូ កាត់ទទឹងផ្លូវចំនួន 2 កន្លែង។

 

     មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅថ្ងៃនេះថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក . ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩នេះ បាននិងកំពង់បន្តការអនុវត្តការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង 3,300ម៉ែត្រ ទទឹង៧ម៉ែត្រ និងស្ថាបនាលូកាត់ទទឹងថ្នល់ចំនួន​ 02កន្លែងលើកំណាត់ផ្លូវជាតិលេខ95​ ចាប់ពីគីឡូម៉ែត្រ33+700​ ដល់គីឡូម៉ែត្រ37+000 ស្ថិតក្នុងភូមិស្អាងឃុំស្អាងស្រុកជ័យសែន​ ​ខេត្តព្រះវិហារដែលការអនុវត្តមកដល់ពេលនេះសម្រេចបាន ៩០% ហើយ៕

អត្ថបទដែលជាប់ទាក់ទង