ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង សូមអោយសមាជិក គណបក្សប្រជាជនកម្ពុជាម្នាក់ប្រែក្លាយ ទៅជា សន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត

158

ភ្នំពេញ៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធាន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសូមអោយសមាជិក គណបក្សប្រជាជនកម្ពុជាម្នាក់ ប្រែក្លាយ ទៅជាសន្លឹកឆ្នោតមួយសន្លឹក នៅពេលបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា២០១៨ខាងមុខនេះ។
ការស្នើសូមរបស់លោកឃួង ស្រេងបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១ ខែកក្កដា ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចូលថ្មីចំនួន២៦១១នាក់
នៅភោជនីយដ្ឋាពិភពថ្មី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា សមាជិកថ្មីមកពីអតីតសមាជិក មកពីគណបក្សសង្គ្រោះជាតិ ចំនួន៥១នាក់ បានចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាក្នុងចំណោម សមាជិកថ្មីចំនួន២៦១១នាក់ នៅខណ្ឌ ដូនពេញ។


លោកមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការដឹនាំប្រទេស ប្រកបដោយការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
គណបក្សបានកសាងស្នាដៃធំៗ ជាច្រើនជូនជាតិមាតុភូមិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
លោកឃួង ស្រេងបញ្ជាក់ទៀតថា កម្ពុជាទទួល បានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ធ្វើអោយ
ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានសន្តិភាព និងបានបង្កើតនូវសមិទ្ធផលជាច្រើនទៀត។ ទាំងនេះសមិទ្ធផលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេច ជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងត្រូវការពារវីរជននេះ ដើម្បីបន្តការដឹកនាំប្រទេស អោយមានការរីកចំរើនបន្តទៀត។


លោកបន្តថា សម្តេចតេជោ បានចុះជួបកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស តាមរាជធានីខេត្ត និងបានដោះស្រាយពីកង្វល់ របស់កម្មករ កម្មការិនី ។ យើងជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី
២៩ខែកក្កដា ឲ្យបានគ្រប់ៗគ្នា។
សមិទ្ធផលកើតចេញពីរាជរដ្ឋាភិបាល និងការចូលរួមពីសមាជិកគណបក្ស និងប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានោះដែរលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការកណ្តាល គណបក្សរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រៀមឯកសារដូចជាអត្តសញ្ញាណប័ណ្ណ បណ្ណ័ព័ត៌មាន ការិយាល័យបោះឆ្នោត ទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស មានការអភិវឌ្ឍន៍កាន់ទេរីកចម្រើន និងប្រែក្លាយ សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ សន្លឹកឆ្នោត១សន្លឹក។


លោកហែម អាន ប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ មានប្រសាសន៍ឲ្យដឹងថា ខណ្ឌដូនពេញមាន១១ សង្កាត់ និងមានសាខាបក្ស១៥ សមាជិកបក្សថ្មី មានចំនួន២៦១១នាក់ យុវជន៩២៧នាក់ ។បានធ្វើសៀវភៅគ្រួសារបក្សជាង៧០០០គ្រួសារ ស្មើ ៦៩,៣៥%។
សកម្មជនសង្កេត៣០០០នាក់ ស្មើ១៨មណ្ឌលស្មើ១៥០ការិយាល័យ ផ្តល់ប័ណ្ណព័ត៌មានបោះឆ្នោត ដល់ប្រជាជន ដែលនឹងបញ្ចប់ ការចែកបណ្ណព័ត៌មានបោះឆ្នោត នៅថ្ងៃទី៥ ខែកក្កដា និងបានត្រៀម ហែរគណបក្សពេលយុទ្ធនាការ ឃោសនាចំនួន៤លើក ២១ថ្ងៃ ពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨៕

      

អត្ថបទដែលជាប់ទាក់ទង