ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចមិនទាន់ចាប់បាន ចៅប្រុសតិរច្ឆាន ផឹកស៊ីស្រវឹង ដុតផ្ទះយាយតាឆេះខ្ទេច រួចរត់គេចបាត់

107

ខេត្តព្រះវិហារ ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះ មានរយៈពេល២ថ្ងៃហើយ ដែលចៅប្រុសចិត្តតិរច្ឆាន ផឹកស៊ីស្រវឹង ដុតផ្ទះយាយតាបង្កើតក្លាយជាផេះនៅខេត្តព្រះវិហារ និងបានរត់គេចខ្លួនបាត់ ហើយកងកម្លាំងនគរបាលក្រុងព្រះវិហារ កំពុងស្វែងរកចាប់ខ្លួន។

វរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ បានកើតឡើងបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋមួយខ្នងមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី រួមនឹងសម្ភារជាច្រើនទៀត ត្រូវបានភ្លើងឆេះក្លាយជាផេះផង់។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សុខ សំអឿន ភេទប្រុស អាយុ៨២ឆ្នាំ មានប្រពន្ធឈ្មោះ ធុន សាមឿន អាយុ៧៦ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ដោយឡែកជនសង្ស័យជាចៅបង្កើត មានឈ្មោះ រិន ដារិទ្ធ ភេទប្រុស អាយ២៧ឆ្នាំ។ មុនពេលកើតហេតុជនសង្ស័យ ជាចៅបង្កើតបានផឹកស៊ីស្រវឹង ហើយបង្កហឹង្សារករឿងយាយតាជាម្ចាស់ផ្ទះ រហូតឈានដល់ការដុតផ្ទះរបស់យាយតាក្លាយជាផេះ។ លោកអធិការបានបន្តថា ជាញឹកញាប់ស្របពេលដែលជនសង្ស័យ ដែលជាចៅមកលេងផ្ទះម្តងៗ ឱ្យតែបានផឹកស៊ីស្រវឹង គឺរករឿងតាយាយបោកចានបោកឆ្នាំង និងគំរាមដុតផ្ទះ។ បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចចៅតិរច្ឆានរូបនេះ បានរត់គេចខ្លួនបានស្រមោល ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចនឹងស្វែងរកចាប់ខ្លួន ជនបង្ករូបនេះ ដើម្បីយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕

អត្ថបទដែលជាប់ទាក់ទង