បុរសម្នាក់ដែលគេសម្លាប់យកទៅដុតបំបាត់ភស្តុតាង ត្រូវបានស្គាល់អត្តសញ្ញាណ
ខេត្តបន្ទាយមានជ័យ ៖
ក្រោយពេលដែលមានករណី ឃាតកម្មដុតសម្លាប់មនុស្ស លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ កម្លាំងនគរបាលជំនាញទៅពនិត្យមើលឃើញថា ជនរងគ្រោះត្រូវបានឃាតករសម្លាប់ហើយ ដុតចោលកណ្តាលព្រៃ។ កម្លាំងនគរបាលជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីដើម្បីឈានទៅរកចាប់ខ្លួនឃាតករ។
សពដែលត្រូវបានដុត និងកង់និងកង់ឡានចោលនៅកណ្តាលព្រៃត្រូវ កម្លាំងនគរបាលជំនាញអះអាង ជាអំពើឃាតកម្ម ហើយបានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ ដែលប្រទះឃើញនៅអំឡុងម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចម្ងាយពីដីក្រុមហ៊ុនអភិវឌ្ឍន៍ប្រមាណ៦គីឡូម៉ែត្រ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ។ជនរងគ្រោះ ឈ្មោះ ហាន់ សុធន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអំពិលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកម្លាំងនគរបាលជំនាញបានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវអោយបានច្បាស់លាស់ ដើម្បីឈានទៅរកចាប់ខ្លួនឃាតករដៃដល់ ។
ក្រោយពេលដែលមានករណីឃាតកម្មដុតសម្លាប់ជនរងគ្រោះ គឺលោកឧត្តមសេនីយទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយលោកដឹកនាំកម្លាំងនគរបាលជំនាញទៅពិនិត្យមើលឃើញថា ជនរងគ្រោះត្រូវបានឃាតករសម្លាប់ហើយ ដុតចោលកណ្តាលព្រៃ ដោយកម្លាំងនគរបាលជំនាញខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួកធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឈានទៅរកចាប់ខ្លួនឃាតករដែលសាហាវសម្លាប់នេះ ។ ករណីនេះ គឺកម្លាំងនគរបាលមិនទាន់ហ៊ានផ្តល់ព័ត៌មានជូននៅឡើយ ព្រោះតែកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីរកចាប់ខ្លួនឃាតករដៃដល់ដែលឃោឃៅសម្លាប់ ហើយដុត និងកង់ឡានយ៉ាងព្រៃផ្សៃបំផុត ៕