ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសហព័ន្ធប៉េតង់អន្តរជាតិមកដល់ស្រុកខ្មែរ

109

ភ្នំពេញ:វរលាថ្ងៃត្រង់ថ្ងៃទី២៧កុម្ភៈប្រធានសហព័ន្ធប៉េតង់អន្តរជាតិគឺលោកClaude AAzema និងសហការីរបស់លោកគឺលោកVictor Nataf ដែលជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានមកដល់កម្ពុជា ។
លោកមកកម្ពុជាក្នុងថានៈជាភ្ញៀវពិសេសរបស់ក្រសួងអប់រំយុវជន និង កីឡា ។នេះជាលើកទី២ហើយដែលប្រមុខប៉េតង់អន្តរជាតិមក កម្ពុជាក្នុងខណៈដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៉េតង់ពិភពលោកនាចុងឆ្នាំ២០១៩នេះ ។
លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា លោកឧត្តមសេនីយ៍ព្រហ្ម ឌិន រួលទ់ងមន្ត្រីកីឡារបស់អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធប៉េតង់ជាច្រើនរូបទៀតបានអញ្ជើញ
ទៅស្វាគមន៍ការមកដល់នៃប្រធានប៉េតង់អន្តរជាតិ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ថ្លែងប្រាប់បណ្ដាញពត៌មាននៅ ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកប៊ូ ជុំសេរីបញ្ជាក់ថាលោក
ប្រធានសហព័ន្ធប៉េតង់អន្តរជាតិមកស្រុកខ្មែរពេលនេះ គឺដើម្បីបើកវគ្គបំប៉នបន្ថែមដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល
ចៅក្រម និងគ្រូបង្វឹករបស់កម្ពុជា ។
នេះជាការបើកវគ្គកម្រិតខ្ពស់លើកទី២ហើយ ។ លោកClaude Azema ជាអ្នកបណ្ដុះបណ្ដាលដោយផ្ទាល់
ដល់ចៅក្រមអាជ្ញាកណ្ដាលដែលបានបណ្ដុះបណ្ដាលពីលើកមុន ចំណែកលោកVictor Nataf ក៏បណ្ដុះបណ្ដាល
បន្ថែមដល់គ្រូបង្វឹកដែលបានបណ្ដុះបណ្ដាលពីលើកមុនដែរ ។
ជាមួយនឹងការបើកវគ្គចំនួន២នេះលោកប្រធានសហព័ន្ធអន្តរជាតិ និងសហការីនឹងទៅពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រកួតជើងឯកពិភពលោកជាពិសេសទីលានប្រកួត ។ជាមួយគ្នានេះលោក Claude Azema និងលោក Victor Natafមានគម្រោងចូលសម្ដែងការគួរសម ជាមួយសម្ដេចក្រឡាហោមស ខេងដែលជាប្រធានសហព័ន្ធកីឡា ប៊ូល និង ប៉េតង់កម្ពុជា ព្រមទាំងជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និង កីឡាទៀតផង ។

អត្ថបទដែលជាប់ទាក់ទង