បង្ក្រាបគ្រឿងញៀនមួយសំបុកនៅខេត្តកំពង់ធំ
កំពង់ធំ: លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយមានការសម្របសម្រួលនិតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ
ខ្ញុំបាទ បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនចំនួន ១៤ នាក់ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកស្នងការបានបន្ថែមថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយ សំបុកធំនេះធ្វើឡើងក្រោមការដឹកនាំ ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ក្រោមការដឹកនាំ
ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។
ឯកឧត្តម តែងតែយកចិត្តទុកដាក់ ជំរុញដល់កងកម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន គ្រប់ពេលវេលា ។
ដោយទទួលបានពត៌មាន បទល្មើសគ្រឿងញៀន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩
ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក
អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ
កម្លាំង នគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយ
ខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្លូវលំ
ស្ថិតនៅភូមិសំរឹត ឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ
ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖ ឈ្មោះ មាស ឆេងអាន (ឡូញ) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រាក់ទ័រ រស់នៅភូមិកែរ៉ង ឃុំឈើទាល
ស្រុកសណ្តាន់ និងធ្វើការដកហូតបានថ្នាំញៀនចំនួន ៤៣ កញ្ចប់ ទម្ងន់ ៧ ក្រាមនិងទូរស័ព្ទ ០១គ្រឿង ។
បន្ទាប់មកកម្លាំងយើងបានអនុវត្តវិធានការជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន ១៣នាក់ ៖១.ឈ្មោះ ឆុន វ៉ែន ភេទ ប្រុស ២០ ឆ្នាំ
២.ឈ្មោះ យ៉ុន ម៉ៅ ភេទ ប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិ
សំរិត ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
៣.ឈ្មោះ ប៊យ វុទ្ធី ភេទ ប្រុស អាយុ១៨ ឆ្នាំ
៤.ឈ្មោះ គៀន សុផល ភេទប្រុស អាយុ ១៩ ឆ្នាំ
រស់នៅភូមិ បាជ័យ ឃុំ សណ្ដាន់ ស្រុក សណ្តាន់ ខេត្តកំពង់ធំ។
៥.ឈ្មោះ ឯក វីរៈ ភេទ ប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិ ជីលែង ឃុំ មានជ័យ ស្រុក សណ្តាន់ ខេត្តកំពង់ធំ។
៦.ឈ្មោះ ហែម គឹមហុង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ សំបូរ ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
៧.ឈ្មោះ ឈឿន ឆុង ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិ ត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
៨.ឈ្មោះ កេន ដានី ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ កែរ៉ង ឃុំ ឈើទាល ស្រុក សណ្តាន់ ខេត្តកំពង់ធំ
៩.ឈ្មោះ ឈុំ ឆេងអ៊ាន់ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅក្នុងភូមិ បាក់ស្រី ឃុំ គោល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
១០.ឈ្មោះ សួរ ឈុនលី ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិ ជីលែង ស្រុក សណ្តាន់ ខេត្តកំពង់ធំ។
១១.ឈ្មោះ ជួន ឈាង ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងភូមិ ក្របៅ ឃុំ ឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
១២.ឈ្មោះ សុខ សារ៉ាត់ ភេទ ប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិ ទួលធ្នួង ឃុំ គោល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
១៣.ឈ្មោះ ស៊ុន ស៊ាំង ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅក្នុងភូមិ តាអោក ឃុំ ឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ។
បច្ចប្បន្នកម្លាំងជំនាញយើងកំពុងកសាងសំណុំរឿង
វត្ថុតាង និងជនសង្ស័យខាងលើ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាអាណាព្យាបាល សូមយកចិត្តទុក
ដាក់ត្រួតពិនិត្យរ៉ាល់សកម្មភាព របស់បុត្រាបុត្រី របស់ខ្លួន នៅពេលដែលមានសកម្មភាព អប្បកិរិយាប្រែប្រួល ខុសប្រក្រតី ជួនកាលអាចសេពគប់ធ្លាក់ចូលជាមួយមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ។ ហើយបើសិនជាអស់លោក អាណាព្យាបាលមានការសង្ស័យ ជាមួយបុត្រាបុត្រី ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន ឬអាចមកជំនាក់ទំនងជាមួយមន្រី្តជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើស្វែងរកសារធាតុញៀនខុសច្បាប់ ដើម្បីអោយដឹងពីលទ្ធផលជាក់ច្បាស់ បើសិនជាបុត្រាបុត្រីមានផ្ទុកសារធាតុញៀនខុសច្បាប់ អាចសហការជាមួយសមត្ថកិច្ច
យកបុត្រាបុត្រីទៅបន្សាបសារធាតុញៀន នៅទីកន្លែងផ្ដល់សេវាបន្សាប មណ្ឌលសុខភាព មណ្ឌលកែប្រែជាដើម ។
លោកឧត្តមសេនីយ៍ ស្នងការ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី នៅពេលដែលមានសកម្មភាព បទល្មើស គ្រឿងញៀន កើតមានឡើងក្នុងមូលដ្ឋានរបស់
បងប្អូន ដើម្បីអោយសមត្ថកិច្ចយើងខ្ញុំ មានមូលដ្ឋានឈានទៅបង្ក្រាបមានប្រសិទ្ធភាព និងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោល
នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕