ក្រុមការងារចុះជួយសង្កាត់បឹងកេងកងទី២ផ្ដល់ អំណោយ ដល់ប្រជាជន១៨គ្រួសារ ដែលមានជីវភាពខ្វះខាត
ភ្នំពេញៈនារសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៨នេះក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកងទី២និងលោកប្រធានគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងកេងកងទី២ខណ្ឌចំការមនបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលជាសមាជិកបក្ស ចំនួន១៨គ្រួសារនៅទីស្នាក់ការបក្សដើម្បីផ្ដល់អំណោយដល់ដៃពួកគាត់ជាស្បៀងអាហារទុកសម្រាប់ដោះស្រាយបញ្ហាជីវភាពផងដែរ
ក្នុងនោះលោកឯក និមលប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិទី៣សង្កាត់បឹងកេងកងទី២ខណ្ឌចំការមនបានអោយដឹងថាអំណោយយកមកផ្ដល់ជូនបងប្អូនដែលមានជីវភាពខ្វះខាត់ទាំង១៨គ្រួសារនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានថវិកា២ម៊ឹនរៀល អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រខកំប៉ុង។ជាមួយគ្នានេះដែរលោកឯក និមលប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ៣បានយកថវិកាផ្ទាល់ខ្លួនចំនួន១០ម៊ឺនរៀលជួយឧបត្ថម្ភដល់លោកមេភូមិទី៣ដែលកំពុងមានជម្ងឺផងដែរ។
ជាមួយនោះ្របធានក្រុមការងារចុះជួយមូលដ្ឋានភូមិ៣និង លោកអ៊ុក ផានប្រធានគណបក្សសង្កាត់បានមានមតិលើកឡើងស្រដៀងៗគ្នាថាថ្វីត្បិតអំណោយយកមកផ្ដល់ជូនបងប្អូនប្រជាជននៅពេលនេះមានមានតិចតួចក្ដីតែនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសង្កាត់និងក្រុមការងារដោយមិនទុកអោយបងប្អូនប្រជាជនយើងណាម្នាក់គាត់ដាច់ស្បៀងដោយយើងមិនបានដឹងឬមិនបានដោះស្រាយនោះទេតួយ៉ាងដូចជានៅថ្ងៃនេះអ៊ីចឹងពេលទទួលបានពត៌មានភ្លាមគឺចុះដោះស្រាយផ្ដល់អំណោយភ្លាមៗផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកឯក និមលប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ៣សង្កាត់បឹងកេងកងទី២និងលោកអ៊ុក ផានប្រធានគណៈបក្សសង្កាត់ក៏បានក្រែនរំលឹកទៅដល់បងប្អូនប្រជាជនដែលជាសមាជិកបក្សសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់នៅលេខរៀងទី២០នៅលើសន្លឹកឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០១៨នេះ។
លោកឯក និមលប្រធានក្រុមការងារនៃគណៈបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានភូមិ៣សង្កាត់បឹងកេងកងទី២ខណ្ឌចំការមនបានមានមតិលើកឡើងថាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាគឺធានាបាននូវសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕