សម្រាមជាច្រើនតោន ដែលប្រជាពលរដ្ឋយកទៅបោះចោលយ៉ាងអាណាធិបតេយ្យនៅក្នុងប្រឡាយបឹងត្របែក អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងកើបចេញហើយ
ភ្នំពេញ៖សម្រាមជាច្រើនតោន ដែលប្រជាពលរដ្ឋយកទៅបោះចោលយ៉ាងអាណាធិបតេយ្យនៅក្នុងប្រឡាយបឹងត្របែកនោះមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងធ្វើការកើបចេញហើយ ក្រោយពីមាន ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅកាន់អាជ្ញារធរ ពាក់ព័ន្ធ ដែលបានប្រងើយកន្តើយរហូត ដល់ទុកឲ្យសំរាមស្អុយរលួយ អណ្ដែតកកកុញក្នុង ប្រឡាយបឹងត្របែកនោះ ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពោលគឺចំថ្ងៃ ទិវាជាតិ ទីក្រុងស្អាតលើកទី៧ មន្រ្តីសាធារណការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះកាយ សំអាតសំរាមនៅក្នុងប្រឡាយបឹងត្របែកជាច្រើនតោន ។
នៅក្នុងប្រឡាយបឹងត្របែក សំរាមជាច្រើនតោនត្រូវបានប្រជាពលរដ្ឋ និងអាជីវករមួយចំនួនធំ មិនស្ដាប់តាមការណែនាំ របស់អាជ្ញាធរ ដោយនៅបានតែបន្ត យកសំរាម មកបោះចូលប្រឡាយ ជារៀងរាល់ថ្ងៃ ។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋតាមរយៈសង្គមហ្វេសប៊ុក facebook ក៏បានធ្វើការរិះគន់ទៅអាជ្ញាធរ ថាបានបណ្តែតបណ្តោយឲ្យមានប្រជាពលរដ្ឋយកសំរាមមកបោះចោលយ៉ាងអាណាធិបតេយ្យ នៅក្នុងប្រឡាយ ក្រោយពីទទួលការរិះគន់ អាជ្ញាធរ និងជំនាញពាក់ព័ន្ធក៏បានធ្វើការ សំអាតសំរាមនេះភ្លាមដែរ សំដៅធ្វើយ៉ាងណាអោយរំដោះទឹកបានហើយក៏បានធ្វើអោយមានបរិស្ថានល្អផងដែរ៕
៕