ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម បានបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ពុំពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀនក្នុងក្លឹបរ៉ុក

107


សម្តេចក្រឡាហោម បានបញ្ជាក់ថា តាមរយៈការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះ សមត្ថកិច្ចរកពុំឃើញ ភស្តុតាងណាមួយបញ្ជាក់ថា បទល្មើសគ្រឿងញៀនក្នុងក្លឹបរ៉ុក មានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ ។

បើតាមផេកហ្វេសប៊ុកផ្លូវកាតនៅរសៀលថ្ថៃទី២៧កុម្ភ:នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា
ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រឹង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ មួយចំនួនផងដែរ ។

សម្តេច បានបន្ថែមថា បន្ទាប់ពីការបង្ក្រាបដោយជោគជ័យ របស់កងកម្លាំងនគរបាល លើករណីនេះ ក៏បានកេីតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះ មានការពាក់ព័ន្ធ នឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះ ជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះ សមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថា មានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង