អាកាសចរវៀតណាមចំនួន៣ចុះហត្ថលេខា ទិញយន្តហោះអាគាំងតម្លៃ២១ពាន់លាន
មុនកិច្ចប្រជុំកំពូលមកដល់លោកប្រធានាធិបតីដូណាល់ត្រាំ និងប្រធានាធិបតី
វៀតណាមNguyen Phu Trongបានចូលរួមជាសាក្សីពិធី ចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរវៀតណាម ចំនួន៣ជាមួយក្រុមហ៊ុនអាមេរិច ទិញយន្តហោះ និងគ្រឿងយន្តតម្លៃសរុប២១ពាន់លានដុល្លារអាមេរិច នៅថ្ងៃទី២៧កុម្ភះនេះ។
ក្រុមហ៊ុនVietjetចុះហត្ថលេខាទិញយន្តហោះប៊ូអ៊ីង737 MAXចំនួន១០០គ្រឿង និងការហ្វឹកហាត់ព្រមទាំងគ្រឿងម៉ាស៊ីន២១៥គ្រឿង តម្លៃសរុប១២.៧០០លានដុល្លារ។
ក្រុមហ៊ុនBambooជាក្រុមហ៊ុនអាកាសចរថ្មីទិញ យន្តហោះប៊ូអ៊ីង៧៨៧ ចំនួន១០គ្រឿងតម្លៃ៨.២០០លានដុល្លារ។
ក្រុមហ៊ុនVietnam Airlines ជាក្រុមហ៊ុនរដ្ឋចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ការថែទាំ និងជួសជុលតម្លៃ១០០លានដុល្លារ ជាមួយក្រុមហ៊ុនSabre Corporation។