ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមន្ត្រីឧទ្យានុក្ស ប្រមូលអន្ទាក់ចាប់សត្វព្រៃ រាប់ពាន់អន្ទាក់

103


ភ្នំពេញ៖ អង្គការ Wildlife Alliance Cambodia បានផ្សាយថា ក្រុមមន្ត្រីឧទ្យានុក្ស របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងប្រមូលអន្ទាក់ចាប់សត្វព្រៃ រាប់ពាន់អន្ទាក់ ជារៀងរាល់ឆ្នាំ។ ពួកគាត់ត្រូវចូលទៅក្នុងព្រៃជ្រៅៗ ហើយពេលខ្លះពួកគាត់ត្រូវល្បាតពេញមួយសប្តាហ៍។

សូមបញ្ជាក់​ថា កន្លង​មក​សត្វព្រៃ​ ក្នុង​ដែនជម្រកសត្វព្រៃ​មួយចំនួន​នេះ តែង​រង​នូវ​ការបាញ់​សម្លាប់​ដាក់​អន្ទាក់ ពី​សំណាក់​ក្រុម​ព្រានព្រៃ ដើម្បី​យក​បំណែក​សាច់ ឬ​ឆ្អឹង ទៅ​លក់​តាម​ទីផ្សារងងឹត និង​សត្វព្រៃ​ខ្លះ ត្រូវបាន​ក្រុម​ឈ្មួញ លួចលាក់​ដឹកជញ្ជូន ទៅ​លក់​នៅតាមបណ្តាហាង ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារទំនើបៗ និងបញ្ជូនដោយលួចលាក់ទៅ​​បរទេស​ផងដែរ​។​

បច្ចុប្បន្ន​សត្វព្រៃ​ប្រភេទ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ បាន​បាត់បង់​គួរឲ្យកត់សម្គាល់ ដោយសារ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់ ពី​សំណាក់​ព្រាន​ព្រៃ​។ កត្តា​ប្រឈម នៃ​ការបាត់បង់​សត្វព្រៃ​នេះ មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ដើរ​ល្បាត ដើម្បី​ដោះ​អន្ទាក់ និង​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​។​

​ជា​ទិសដៅ​របស់​ក្រុមការងារ ក្រុមមន្ត្រីឧទ្យានុក្ស នឹង​បន្ត​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​នេះ ទៅកាន់​គោលដៅ​នៃ​ភូមិ​មួយ​ចំនួនទៀត ដែល​ទទួលរង​នូវ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ ដើម្បី​រួមចំណែក​ការពារ​និង​អភិរក្ស​សត្វព្រៃ ដែល​នៅ​សេសសល់ នាពេល​បច្ចុប្បន្ន​នេះ បន្តទៀត​។​
​អាជ្ញាធរ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​យល់ដឹង​អំពី​អត្ថប្រយោ​ជន៍​សត្វព្រៃ និង​ការបញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ដាក់​អន្ទាក់​សត្វព្រៃ ការបំពុល ព្រមទាំង​ការបញ្ឈប់​បរិភោគ​សាច់​សត្វព្រៃ​ជា​អាហារ​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង