ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងទម្ងន់៥៤គីឡូក្រាម៣២រូប​ ប្រជែងគ្នាដណ្ដើមពាន

115


ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-cementបានចាប់ផ្ដើមប្រភេទទម្ងន់ថ្មីទៀត ហើយគឺទម្ងន់៥៤គីឡូក្រាម ។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២មីនាហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៦កក្កដាឆ្នាំ២០១២ ។ មានអ្នកប្រ
ដាល់ចំនួន៣២រូបដែលមក៣២សមាគម-ក្លិបមកចូលរួមប្រកួត ។ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះហើយអ្នកចាញ់នឹង
ត្រូវខ្ទាតចេញពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើងប្រកួតបន្ត ។
ការប្រកួតជម្រុះចែកចេញជា៣ជុំដែលជុំទី១ជម្រុះពី៣២រូបមកនៅ១៦រូប ។ ជុំទី២ជម្រុះពី១៦រូបមកនៅ៨រូប
និងជុំទី៣ជម្រុះពី៨រូបទុក៤រូបដើម្បីប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ប្រកួតគ្នាដណ្ដើមពានជើងឯកដែលមានរង្វាន់អម៤.០០០ដុល្លារ ឯ អ្នកចាញ់បាន២.០០០ដុល្លារ ។ អ្នកចាញ់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើចំណាត់ថ្នាក់លេខ៣ដែលអ្នកឈ្នះមានរង្វាន់៧៥០ដុល្លារ ឯ អ្នកចាញ់មានរង្វាន់ ៥០០ដុល្លារ ។
សម្រាប់ការប្រកួតនៅថ្ងៃទី២មីនាដែលជាថ្ងៃដំបូងការប្រកួតមានចំនួន២គូគឺអ្នកប្រដាល់ម៉ន ភារម្យក្លិបការិ
យាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់ប៊ុន គន្ធារបស់សមាគមប្រដាល់ក្រសួងការពារជាតិ ។
ភារម្យជាអ្នកប្រដាល់ចូលចិត្តសម្ដែងកាយវិការចំអកឲ្យគូប្រកួតណាស់ ។ចំពោះគន្ធាវិញគេជាអ្នកប្រដាល់
ដែលមានភាពអត់ធ្មត់ច្រើនតែជង្គង់ និង កែងរបស់គេលើភារម្យ ។ ការប្រកួតនេះគេជឿថាគន្ធាមានឱកាសឈ្នះច្រើន ជាងភារម្យហើយ ។
រិទ្ធ ប្រាក់បិនក្លិបកងពលតូចលេខ៧០ប្រកួតជាមួយចាន់ សាន់ក្លិបថ្មគោលខេត្តបាត់ដំបង ។អ្នកប្រដាល់ទាំង២
រូបនេះមានសមត្ថភាពមិនលើសខ្វះគ្នាទេ ។នរណាខ្ទាតចេញពីការប្រកួតហើយនរណាប្រជែងបានកៅអីសម្រាប់ការ ប្រកួតជម្រុះនៅជុំទី២បន្តទៀត ?
ប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះវេង សុភ័ក្ត្ររបស់ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នក
ប្រដាល់ថៃហ្វា នីមីត(Fa Nimit)ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់។
សុភ័ក្ត្របាត់មុខមួយរយៈ ឯ ហ្វា នីមីតគេក៏ខានមកស្រុកខ្មែរច្រើនខែដែរហើយ ។ ការប្រកួតមួយនេះមិនដឹង ថានរណាឈ្នះនរណាចាញ់នោះទេ ។

អត្ថបទដែលជាប់ទាក់ទង