ក្រូអាត ឈ្នះ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទី ៣-២
(ម៉ូស្គូ)៖ ក្រុមជម្រើសជាតិរបស់ក្រូអាត បានទៅវគ្គ៨ក្រុម ហើយ ក្រោយទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទី ៣-២ នៅ World Cup 2018 ។
ក្រូអាត ដែលបានឆ្លងផុតវគ្គ១៦ក្រុមនេះ គឺបានធ្វើការប្រកួតពេញម៉ោង៩០នាទី និងថែម១៥នាទី២ដងស្មើគ្នា ១-១ កើតឡើងតាំងពីវគ្គទី១មកម៉្លេះ គឺនៅនាទីទី១ កីឡាករខ្សែការពារ Mathias Jorgensen បានរកគ្រាប់ឲ្យដាណឺម៉ាក ហើយនៅនាទី៤ ក្រូអាត បានតាមយកស្នើវិញ ដោយកីឡាករខ្សែប្រយុទ្ធ Mario Mandzukic ។ លទ្ធផលស្នើគ្នា បានអូសបន្លាយរហូតដល់ចប់ម៉ោង៩០នាទី ម៉ោងបន្ថែម និងម៉ោងបន្ថែម១៥នាទី ២ដងទៀត និងឈានដល់វគ្គកាត់សេចក្តីចុងក្រោយគឺបាល់ប៉េណាល់ទី ដោយក្រូអាតទទួលជ័យជម្នះ ឡើងទៅវគ្គបន្ត៕