ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣៤ប្រភេទកីឡានឹងត្រូវប្រមូលផ្ដុំឆ្នាំនេះ

115


ភ្នំពេញ:តាមការគ្រោងទុកសម្រាប់២០១៩នេះក្រសួងអប់រំយុវជន និង កីឡាមានគម្រោងប្រមូលផ្ដុំកីឡា
ជម្រើសជាតិចំនួន៣៤ប្រភេទកីឡា ។
ឆ្នាំនេះជាឆ្នាំនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនហើយក៏ជាឆ្នាំដែលកម្ពុជាចាប់ផ្ដើម
យុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់២០២៣ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្រៅពីកីឡា
ទាំង៣៤ប្រភេទនោះក៏នៅមានកីឡាជនពិការមួយក្រុមទៀតដែរដែលមានចំនួនសរុប៥០៤នាក់ក្នុងនោះកីឡាករចំនួន
២៨៤នាក់កីឡាការិនីចំនួន៩៣នាក់គ្រូបង្វឹក៩០នាក់និងអនុរក្សចំនួន៣៧នាក់ ។
ការប្រមូលផ្ដុំនេះគឺហាត់រយៈពេ់៧ខែគឺចប់នៅថ្ងៃទី២៥វិច្ឆិកាដែលជាពេលវេលាកៀកនឹងស៊ីហ្គេមតែម្ដង ។
លើកនេះការប្រមូលផ្ដុំត្រូវចាប់ផ្ដើមហូបចុករួមគ្នាវិញ ព្រមទាំងហ្វឹកហាត់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រទើបអនុញ្ញាតឲ្យទៅ
ផទះតែតរូវត្រឡប់មកជម្រំហ្វឹកហាត់វិញនៅល្ងាចថ្ងៃអាទិត្យ ។កីឡាជម្រើសជាតិទាំងអស់ត្រូវស្នាក់នៅហូបចុកក្នុង
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ចំពោះកីឡាថ្នាលវិញត្រូវប្រមូលផ្ដុំលើ៣១ប្រភេទកីឡាដែលមានកីឡាករ-កីឡាការិនីចំនួន៥០០នាក់ដែលក្នុង
នោះកីឡារចំនួន២៨៩នាក់ កីឡាការិនីចំនួន១០៣នាក់គ្រូបង្វឹក៧៥នាក់និងអនុរក្សចំនួន៣៣នាក់ ។ពួកគេត្រូវស្នាក់នៅ
ហូបចុករួមគ្នា ស្នាក់នៅរួមគ្នារយៈពេល៩ខែ គឺត្រូវបញ្ចប់នៅថ្ងៃទី៣១ធ្នូ២០២៩ ។
កីឡាថ្នាលទាំងអស់ត្រូវស្នាក់នៅ ហូបចុក ហ្វឹកហាត់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រទើបអាចត្រឡប់ទៅផ្ទះបានតែត្រូវ
ត្រឡប់មកកាន់ជម្រំហ្វឹកហាត់វិញនៅល្ងាចថ្ងៃអាទិត្យ ។ កីឡាថ្នាលស្នាក់នៅហូបចុកនៅពហុកីឡដ្ឋានមរតកតេជោ
ព្រោះពួកគេជាកីឡាថ្នាលដែលត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ ។
លោកអ៊ុក សិទ្ធិជាតិធ្វើការកត់សម្គាល់ថាសម្រាប់កីឡាជម្រើសជាតិបើអនុញ្ញាតឲ្យស្នាក់នៅ ហូបចុកតាមផ្ទះ
នោះគុណផលរបស់គេធ្លាក់ចុះព្រោះការហូបចុករបស់គេចូលចិត្តតែអ្វីដែលឆ្ងាញ់ដោយមិនគិតពីកាឡូរី ។ ការហូប
ចុកអាហារដែលមានកាឡូរីគ្រប់គ្រាន់នោះគេនឹងមានកម្លាំងហ្វឹកហាត់បានល្អ មិនដូចការហូបចុកអាហារដែលមិន
មានកាឡូរីគ្រប់គ្រាន់នោះឡើយ ។
ចំពោះកីឡាថ្នាលវិញមិនអាចឆ្នាំនេះមនុស្សផ្សេងហើយឆ្នាំក្រោយមនុស្សនោះទេបើបែបនេះគឺរដ្ឋចំណាយ
លុយចោលអត់ប្រយោជន៍ហើយ ។

អត្ថបទដែលជាប់ទាក់ទង