រថយន្តកុងតឺន័របើកលឿន មិនប្រយ័ត្ន រេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តកុងតឺន័រលឿន មិនប្រយ័ត្នរេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតទាំងរថយន្តនិងសម្ភារៈមួយចំនួន តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង២យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតផ្សារឯករាជ្យ៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ ប្រភេទសណ្ដោងកុងតឺន័រមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងបើកក្នុងល្បឿនលឿន ក៏រេចង្កូតងាកមកស្ដាំដៃ ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតទាំងរថយន្ត និងសម្ភារៈក្នុងផ្ទះមួយចំនួន តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីបុកភ្លាមៗនោះអ្នកបើកបរ និងព្រូរថយន្ត បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕