ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាក់បាតក្រហមកម្ពុជាប្រគល់អង្ករជាង១០០តោនជូនដល់ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១២នៅរាជធានីភ្នំពេញ

153

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានប្រគល់អំណោយជាអង្ករចំនួនជាង១០០តោនជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១២ចំណុះឲ្យរាជធានីភ្នំពេញដើម្បីបន្តធ្វើសកម្មភាព មនុស្សធម៌ជូនដល់ជនរងគ្រោះនិងជនដែលងាយរងគ្រោះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

   ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជាអូរបែកក្អម ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីពុំ ចន្ទីនី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកឃួងស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

  លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថា ក្នុងតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះរួមមានចាស់ជរាស្ត្រីមេម៉ាយ កុមារជនពិការនិងទុរគតជនជាដើម។ ក្នុងនោះ ទោះបីយើងមិនអាចសម្រាល នូវទុក្ខវេទនារបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ឲ្យផុតពីទុក្ខលំបាកបាន ១០០ភាគរយក្តីប៉ុន្តែអ្វីដែល សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌ប្រចាំថ្ងៃនេះគឺជារឿងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ លើកកំពស់គាំពារថែរក្សានិងផ្ដល់តម្លៃមនុស្សជាតិ។

   លោកឃួងស្រេងបានបន្តទៀតថា ចំពោះការប្រគល់ទទួលអំណោយមនុស្សធម៌នាពេលនេះគឺជាលើកទី២ហើយ ដែលគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ប្រគល់ជូនគណៈកម្មការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញអាណត្តិទី៥ សម្រាប់ផ្ដល់លទ្ធភាពដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌទាំង១២ចុះធ្វើសកម្មភាពជាក់ស្ដែងក្នុងន័យឆ្លើយតបទាន់ពេលវេលាដោះស្រាយជូនគ្រួសារក្រីក្រជនរងគ្រោះនិងជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះអនុសាខានីមួយនីមួយត្រូវទទួលអំណោយជាអង្ករចំនួន៩តោន សរុបស្មើនឹង១០៨តោន។

   ក្នុងឱកាសនោះដែរ លោកឃួងស្រេងក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាទាំង១២ សូមប្រើប្រាស់ជំនួយមនុស្សធម៌ដែលទទួលបាននាពេលនេះ ប្រើប្រាស់ឲ្យចំគោលដៅមានប្រសិទ្ធភាពនិងសូមអំពាវនាវដល់ក្រសួងស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធអង្គការអន្តរជាតិជាដៃគូអភិវឌ្ឍន៍និងវិស័យឯកជនទាំងអស់សូម ជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះដែលកំពុងរង់ចាំការសង្គ្រោះជាចាំបាច់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

   លោកស្រីពុំ ចន្ទីនី បានមានប្រសាសន៍លើកឡើងថាកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានសម្រួលទៅដល់ខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបន្តថាក្នុងនាមក្នុងនាមតំណាងអោយកាក់បាទក្រហមកម្ពុជា លោកស្រីនិងខិតខំគៀងគររកជំនួយមនុស្សធម៌បន្ថែមទៀតដើម្បីរួមចំណែកក្នុងរាជរដ្ឋាភិបាលជួយជនរងគ្រោះនិងជនដែលងាយរងគ្រោះ កាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ដែលយើងមិនដឹងនោះទេ៕

 

   

អត្ថបទដែលជាប់ទាក់ទង