រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទីព្រឹក រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផែនការដែលបានដាក់ចេញក្នុងខែកន្លងមក លើរបៀបវារ:ចំនួន៤ ដូចខាងក្រោម៖
១. របាយការណ៍ស្តីពីលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ។
២. របាយការណ៍ស្តីពីលទ្ធផលនៃការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋ ។
៣-របាយការណ៍ស្តីពីនីតិវិធីនៃការផ្ទេរសិទ្ធិដីធ្លីដែលមិនទាន់ចុះបញ្ជី និងការចុះបញ្ជីដីធ្លីរបស់ការិយាល័យដ.ន.ស.ភ ខណ្ឌ ។
៤. ផ្សេងៗ
ការងារជំរឿនទូទៅប្រជាជននៅខណ្ឌច្បារអំពៅ ។
– ការត្រៀមរៀបចំចូលរួមក្នុងពិធីបេីកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦:៣០នាទី ព្រឹក ៕