ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ​ ​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល ២​នាក់​ ជា​សាច់ញាតិ​ នាយ​ឧត្តមសេនីយ៍​ ធឹ​ម​ សុ​ផា​ ទៅកន្លែងផ្សេង

84


​ភ្នំពេញ​​ ៖​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​២​នាក់​ ក្នុង​ចំណោម​៤​នាក់​ ឲ្យ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង​ ។​

​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៩​ ដោយ​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​ព័ត៌មាន​ និង​បណ្តាញ​សង្គម​ អំពី​ភាព​មិន​ប្រក្រតី​ ពាក់ព័ន្ធ​និង​ការ​ចាត់តាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ នាយ​ឧត្តមសេនីយ៍​ ធឹ​ម​ សុ​ផា​ ឲ្យ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ នៃ​ក្រួ​ង​មហាផ្ទៃ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ សូម​ធ្វើការ​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ថា​ ក្រសួងមហាផ្ទៃ​បាន​ចាត់​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ករណី​នេះ​យ៉ាង​ល្អិតល្អន់​ និង​បាន​រក​ឃើញ​ថា​ ៖​ ​ក្នុង​ចំណោម​មន្ត្រី​នគរបាល​ចំនួន​១១​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ខាងលើ​ មាន​ ៦​នាក់​ជាប់​ជា​សាច់ញាតិ​ នាយ​ឧត្តមសេនីយ៍​ ធឹ​ម​ សុ​ផា​ ក្នុង​នោះ​មាន​៤​នាក់​ បម្រើ​ការ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ ។​ ផ្អែក​លើ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ​ ក្រសួងមហាផ្ទៃ​ សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​២​នាក់​ ក្នុង​ចំណោម​៤​នាក់​ ឲ្យ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង​ ។​ ដោយឡែក​ចំពោះ​សាច់ញាតិ​ជា​មន្ត្រី​នគរបាល​ជាតិ​២​នាក់​ ដែល​បន្ត​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ ត្រូវ​អនុវត្ត​តួ​នា​ទៅ​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​បទបញ្ញត្តិ​ ឬ​ លក្ខន្តិកៈ​ជា​ធរមាន​ ។​

ជាមួយគ្នានោះដែរ លោក William Guang បានលើកឡើងថា ក្រសួងមហាផ្ទៃបានបង្ហាញពីលទ្ធផលស៊ើបអង្កេត និងចាត់
វិធានការបន្ទាប់ពីបញ្ហានេះ ត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក
លើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោកាលពីម្សិលមិញនេះ។ យ៉ាងណាមិញ យើងខ្ញុំនៅតែបន្តតាមដានការអនុវត្តន៍
ច្បាប់លើករណីនេះដដែល គូសបញ្ជាក់ផងដែរថា សម្ដេចតេជោប្រមុខរដ្ឋាភិបាល គាំទ្រនិងជំរុញឲ្យពិនិត្យបញ្ហា
បក្ខពួកនិយមនៅតាមបណ្ដាអង្គភាពនានាផងដែរ ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ, សម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង , ប្រតិភូគណបក្សខ្មែរក្រោក បានលើកពីបញ្ហាគ្រួសារនិយម ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់ មកនៅធ្វើការក្រោមនាយកដ្ឋានតែមួយ។ “បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បើសិនមានករណីនេះ ក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលើកលែង ប្រសិនជាបញ្ហានោះវាកើតពីការស្រឡាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា”។

អត្ថបទដែលជាប់ទាក់ទង