ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមការបរិភោគអាហារ នៅក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ

77


ភ្នំពេញ៖ អាជ្ញាធរជាតិអប្សារា បានសេចក្តីជូនដំណឹង​ ស្តីពីការហាមការបរិភោគអាហារ នៅក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ។

បើយោងតាមសេចក្តីជូនដំណឹង​ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ បានជូនដំណឹងដល់គ្រប់ស្ថាប័នជាតិ-អន្តជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់បានជ្រាបថា តំបន់រមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋាននៃបេតិកភណ្ឌពិភពលោក ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ដែលជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ និងជាដួងព្រលឹងរបស់ជាតិខ្មែរទាំងមូល។

អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ក្នុងន័យនេះ ដើម្បីថែរក្សាការពារ នូវតម្លៃដ៏វិសេសវិសាលនៃមរតកដូនតាខ្មែ និងដើម្បីរក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យក្នុងបរិវេណប្រាសាទ អាជ្ញាធរជាតិអប្សរា សូមធ្វើការណែនាំដូចខាងក្រោម៖ ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុង ពេលទស្សនាថ្ងៃរះ ឬថ្ងៃលិច។ ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួន កុំឱ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ​ និងគ្រឹះស្ថានអង្គរសូមជួយណែនាំភ្ញៀវ និងហាមឃាត់មិនឱ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំង ក្នុងអំឡុងពេលទិញប័ណ្ណ និងពេលពិនិត្យប័ណ្ណចូលទស្សនាប្រាសាទ៕

អត្ថបទដែលជាប់ទាក់ទង