ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម ជំរុញឲ្យមន្រ្តីនគរបាល បន្តស្រាវជ្រាវ​ស៊ើបអង្កេត​ ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា​ ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​គេចខ្លួន

86

បន្ទាយមានជ័យ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ និង​កម្លាំង​នគរបាល​នៅ​តាម​បណ្តា​ អធិការដ្ឋាន​ស្រុក​ក្រុង​ទាំង​៩​ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​ ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា​ ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​គេចខ្លួន​ ត្រូវ​តាម​ ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ ដោយ​មិន​ត្រូវ​ឱ្យ​រួចខ្លួន​បាន​ឡើយ​។​

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​ ដែល​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល ​ក្រោម​បង្គាប់​ប្រមាណ​ជិត​ ៥០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​បង្គាប់ ​ត្រូវ​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​អនុវត្ត​ការងារ​ដឹកនាំ​ការពារ​សន្តិសុខ​ ឱ្យ​មាន​សុវត្ថិភាព​ប្រសើរ​ឡើង​ខ្ពស់​ ខណៈ​ដែល​ខេត្តបន្ទាយមានជ័យ​រយៈពេល​ចុង​ក្រោយ​កើត​មាន​បទល្មើស​កើនឡើង​ ។

​លោក​ឧត្តមសេនីយ៍​ស្នងការ​ ​បានថ្លែងថា កន្លង​មក​ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​បំបែកសំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ​ សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ នៅ​ពេល​បទល្មើស​កើតឡើង ​គឺ​កម្លាំង​នគរបាល ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ ចាប់​ជន​ល្មើ​ យក​មក​ផ​ន្ទា​ទោស​តាម​ផ្លូវ​ នេះ​ជា​មោទនភាព ​និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

សូម​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បាន​កើតឡើង​នូវ​បទល្មើស​ឧក្រិដ្ឋ​អំពើ​ឃាតកម្ម​រឿង​ស្នេហា​ត្រីកោណ​ ជន​រង​គ្រោះ​បាន​រង​ការ​កាប់សម្លាប់​និង​យក​សព​ដុត​ចោល​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​។​ បទល្មើស​នោះ​ត្រូវ​បាន​មហាជន​មានការ​ភ្ញាក់ផ្អើល​។​ប៉ុន្តែ​ក្រោយ​កើតឡើង​តែ​រយៈពេល​៣៦​ម៉ោង ​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​។​
កម្លាំង​នគរបាល​ដែល​បំបែកសំណុំរឿង​ឃាតកម្ម​នោះ​ ក៏​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ ​លើកទឹកចិត្ត​ផ្តល់​ថវិកា​១​លាន​រៀល​ ជា​ការ​ឆ្លើយ​តប ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ​ធ្វើ​ការងារ​សម្រេច​បាន​លទ្ធផល​។

បើ​យោង​តាម​របាយការណ៍​ប្រចាំខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បង្ហាញ​ឱ្យ​ដឹង​ថា​ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ ៦​លើក​ លើ​៤​លើក​ កើនឡើង​២​លើក​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​៥​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ បទល្មើស​គ្រឿងញៀន​កើតឡើង​៣៤​លើក​លើ​២៧​លើក​ កើន​៧​លើក​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១២៤​នាក់​ ក្នុង​នោះ​ស្រី​៥​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង