ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដោយប្រធានាធិបតីចិនស៊ីជិងពីនតាំងពីឆ្នាំ២០១៣និងបង្កើនសេដ្ឋកិច្ចកម្ពុជា កាន់តែខ្លាំង

308

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានគាំទ្រគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដោយប្រធានា ធិបតីចិន ស៊ី ជិងពីន តាំងពីឆ្នាំ២០១៣ និងកំពុងក្លាយជាគម្រោង មួយដ៏ធំ និងមានសក្តានុពល ដើម្បីជំរុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាសធុរកិច្ច កម្ពុជា ជាមួយប្រទេសចិន ដែលឆ្លងកាត់ ប្រទេសជាង៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក ។ គម្រោង នេះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការ តភ្ជាប់ប្រទេស កម្ពុជា-ចិន និងជាមួយប្រទេសជាច្រើនក្នុងតំបន់ និងអន្តរទ្វីប និងការជំរុញ ការអភិវឌ្ឍ និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ ជាពិសេស ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។ លើសពីនេះទៀត គម្រោងនេះនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំងរវាងស្ថាប័ន រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ថែមទៀតផង។
នេះជាការលើកឡើងរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និង អធិការកិច្ច ថ្លែង ក្នុងវេទិកាសេដ្ឋកិច្ច ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឆ្នាំ២០១៨ ដែលរៀប ចំឡើង ដោយសមាគមសភាពាណិជ្ជកម្មចិន នាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ មេសា ឆ្នាំ២០១៨ ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្តថា៖ តាមរយៈការប្តេជ្ញា ចិត្តខាងនយោ បាយ និងមធ្យោបាយផ្សេងៗ ជាពិសេសមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី គំរោងដ៏ធំនេះពិតជាទទួលបាន ជោគជ័យ និងផ្តល់ផលប្រយោជន៍ដ៏ធំធេងក្នុងពេលអនាគត ហើយថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់គណបក្សកុំមុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនកំពុងឈានចូលទៅក្នុងសម័យថ្មី នៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសចិនកាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ពិភព លោក តាមរយៈការពង្រឹងទំនាក់ទំនងអន្តរជាតិ ផ្តល់ជំនួយឥតចំណង និងកម្ចីឥណទានដល់ប្រ
ទេស ក្រីក្រ ការជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងពង្រឹង និងថែររក្សាសន្តិសុខ និងសន្តិភាពក្នុងពិភពលោក។ កម្ពុជា និងចិន ធ្លាប់មានប្រវត្តិរាប់ទំនាក់ទំនងរាប់អានគ្នាអស់កាលដ៏យូយារមកហើយ។ បច្ចុប្បន្នរដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់ វិស័យ និងបានផ្លាស់ប្តូទស្សនកិច្ចកំពូលជាប្រចាំ។
លោកស្រី ម៉ែន សំអន បានបន្ដថា៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ ចិនតែមួយចំណែកចិនក៏តែងតែគាំទ្រ និងគោរពនូវ ឯករាជ្យភាពរបស់កម្ពុជា។ បច្ចុប្បន្ន ចិនជាប្រទេសផ្តល់ជំនួយឥតចំណងធំ ជាងគេរបស់កម្ពុជា និងជាប្រភពទេសចរ និងវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជាផងដែរ។
តាមរយៈវេទិការថ្ងៃនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា៖ អ្នកវិនិ យោគចិន និងហុងកុង នឹងទទួលបានព័ត៌មាន ពីសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ដែលទាក់ទងនឹងក្របខ័ណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលអាចហុចឱកាសដ៏ល្អ សម្រាប់អនាគត ៕

អត្ថបទដែលជាប់ទាក់ទង