ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងបង្រ្កាបទ្រង់ទ្រាយធំនៅរ៉ុក : ជនសង្ស័យ១៧នាក់ និងវត្ថុតាងដែលមានថ្នាំញៀនជិត៥០គីឡូ បញ្ជួនទៅតុលាការ

129


ភ្នំពេញ: កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ ដោយមានការដឹកនាំបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកំសាន្តរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប្រើប្រាស់ សម្រួល និង ចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន ។

នៅពេលចុះទៅដល់ទីតាំងខាងលើកម្លាំងប្រតិបត្តិការចម្រុះយើងបានធ្វើការត្រួតពិនិត្យទីតាំងខាងលើ ចំនួន ១៥ បន្ទប់ រកឃើញ ឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់) និងចាប់យកបាន វត្ថុតាង ពាក់ពន្ធ័បទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

វត្ថុតាងសារធាតុញៀនចាប់យកសរុបរួម
១. ថ្នាំគ្រាប់ អិចស្តាស៊ី គ្រវី ១២គីឡូក្រាម ២១៩.២៦ក្រាម
២. កេតាមីន(Ketamine) ៨គីឡូក្រាម ៩៣៥.០៦ក្រាម
៣. ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ក្រាម
៤. មេតំហ្វេតាមីន(ICE) ១.៦ក្រាម
៥. ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម
សរុបសារធាតុញៀន ទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម
-កញ្ឆាក្រៀមទម្ងន់ ៦៦,៤៣ ក្រាម
-ធ្វើតេស្តិ៍បឋមមិនច្បាស់លាស់ ទម្ងន់ ១៥,១៤ គីឡូក្រាម (សង្ស័យធាតុគីមី)
-សំបកវេចខ្ចប់(សំបកកែវ ចំនួន ២៤៧ ,សំបកកេះ និងថង់ផ្លាស្ទីកមួយចំនួន)
ទម្ងន់ប្រហែល ១២ គីឡូក្រាម
សរុបរួមទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម
ក្រោយពីធ្វើការស្រាវជ្រាវ លើជនសង្ស័យដែលឃាត់ខ្លួនបាន សមត្ថកិច្ចយើងរកឃើញថា ៖ជាប់ពាក់ព័ន្ធ ជនសង្ស័យចំនួន ១៧ នាក់(ប្រុស ១៦ និងស្រី ០១) ពាក់ពន្ធ័បទល្មើស ប្រើប្រាស់ សំរួល និង ចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ៖
១-ឈ្មោះ សោម ស៊ីថង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
-មុខរបរ ជាងថតរូប
-ស្នាក់នៅផ្ទះលេខ៣៥អឺ០ ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
២-ឈ្មោះ សុខ សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
-មុខរបរ លក់ខោអាវតាមអនឡាញ
-ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣-ឈ្មោះ ម៉េង សុផាន់ឋានៈ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤-ឈ្មោះ សន សិរីសម្បត្តិ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥-ឈ្មោះ សេង សុខឃាង ហៅ ធីប៊ី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះ១៧៤ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
៦-ឈ្មោះ ញី ជីលាំង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៦០)
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៦០អា ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
៧-ឈ្មោះ ឈុន ប៊ុនរ៉ានិ ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ( បន្ទប់លេខ ២៥៨)
-មុខរបរ លក់ខោអាវតាមអនឡាញ
-ស្នាក់នៅផ្ទះ១៣អា ផ្លូវលំ ភូមិប៉ប្រក់ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៨-ឈ្មោះ នុយ វី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ សន្តិសុខអង្គការEC
-ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៩-ឈ្មោះ នឹម រតនៈ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ ចុងភៅ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១០-ឈ្មោះ ឡេង សុបញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ សិស្ស
-ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១១-ឈ្មោះ ថុង សារិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ ជាងកាត់សក់
-ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១២-ឈ្មោះ ឌួង សុផាត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០២)
-មុខរបរ តន្រី្តករ
-ស្នាក់នៅផ្ទះលេខ១២៣អឺ០ ផ្លូវលេខ២២៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៣-ឈ្មោះ ឡេង ដារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២១០)
-មុខរបរ ជាងជួសជុលម៉ូតូ
-ស្នាក់នៅផ្ទះ៥១៨ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៤-ឈ្មោះ ឈាន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ បុគ្គលិកអ៊ីនធឺណេត
-ស្នាក់នៅផ្ទះលេខ៧៩បេអឺ១ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
១៥-ឈ្មោះ រ៉ា ភារម្យ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះ៤១ ផ្លូវបេតុងបូរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៦-ឈ្មោះ វ៉ា សុខហេង ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៧-ឈ្មោះ ចែត្រ ធូន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ
-ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែកជនជាតិ ចិន ចំនួន ១៣ នាក់ មានឈ្មោះ ៖
១-ឈ្មោះ QIU YONG CHUAN ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EB ៣៦៨១៧៩៤១
២-ឈ្មោះ ZHAO LI HUI ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EA ៨៧៥២៩១៩៧
៣-ឈ្មោះ BAI WENJIE ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE ៣៥៥៦៣៨៧១
៤-ឈ្មោះ SHEN HONG MING ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧២៧០៩៣៤១
៥-ឈ្មោះ HAN YE ភេទស្រី អាយុ២៧ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៤៧៦៨៤៨៥៦
៦-ឈ្មោះ LIANG CHUNLING ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ១៨៥៥២៤០៤
៧-ឈ្មោះ HE XIAO LING ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៦១៨៥៣៤០៣
៨-ឈ្មោះ CHEN FANGNI ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E២០៩៧៨៥០៤៥
៩-ឈ្មោះ TAN TANG HUI ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧០៧៧១៥៧២
១០-ឈ្មោះ ជាន់ តឹលីង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១១-ឈ្មោះ YANG YANG ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១២-ឈ្មោះ WEI SHAO FENG ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១៣-ឈ្មោះ តឹង យួយ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)។
បច្ចុប្បន្នជនជាតិ ចិន ចំនួន ១៣ នាក់ ការិយាល័យ បានបញ្ជូនទៅ ការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគេបាលរាជធានីភ្នំពេញ ចាត់ការបន្ត ។

ចំពោះមនុស្ស ចំនួន ២៨១ នាក់ ដោយមានការឯកភាពពី លោក អគ្គស្នងការង និងជាស្នងការ និង លោក លី សុផាណា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានអប់រំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណា្យព្យបាលមកធានាយកទៅអប់រំបន្ត ។

ចំណែកជនសង្ស័យចំនួន ១៧ នាក់ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង