ទះកំផ្លៀងស្ត្រីអ្នកចម្រៀងនៅហាងបឹងមាស គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ព្រម ផ្តល់ថវិកា សំណងជំងឺចិត្តចំនួន៨០០០ដុល្លារ
ភ្នំពេញ:កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រ្តីរងគ្រោះដែលជាអ្នកចម្រៀងនៅភោជនីយដ្ឋាន បឹងមាស ម្នាក់ បានត្រូវមន្រ្តីយោធាម្នាក់ ដែលអះអាងខ្លួនមានពាក់ផ្កាយ៣ បានហៅស្រ្តីខាងលេីមករាំលេង ក្រោយមកជនបង្កក៏បានបបួលស្រ្តីរងគ្រោះទៅគេង តែត្រូវនាងបដិសេធ ក៏ទះកំផ្លៀងលេីរូបនាងចំនួន ២ដៃ រួចក៏រត់គេចខ្លួនបាត់ទៅតែម្តង។
នាយទាហានពាក់ផ្កាយ៣ម្នាក់ គឺជាលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក បានយល់ព្រមផ្តល់ថវិកា សំណងជំងឺចិត្តចំនួន៨០០០ដុល្ការ ដល់ស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ បន្ទាប់ពី ស្រ្តីរងគ្រោះ ទេីបរូបនាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថជ្រោយចង្វាេះ ហេីយករណីនេះ ក៏ត្រូវបានរុញបន្តមកដោះស្រាយនៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រោះជាករណីធ្ងន់ធ្ងរ។
ក្រោយពីមានការដោះស្រាយ និងសម្របសម្រួលរួចមក ជនបង្កហេតុ ដែលជាមន្រ្តីយោធាពាក្យផ្កាយ៣ បានសម្រេចសងសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន ៨ពាន់ដុល្លារ ហេីយនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះដែរ រូបនាងក៏បានធ្វេីដំណើរទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដើមដើម្បីទទួលនូវថវិកានេះផងដែរ។
លោកហេង ឡុង បានសរសេរថា យុត្តិធម៌ត្រូវតែមាន សូមអបអរសាទរតារាចម្រៀង យិន ស្រីពៅ ដែលត្រូវបានទះកំផ្លៀ ងដោយមន្ត្រីទាហានផ្កាយ3 មួយរូបកាលពីរាត្រីថ្ងៃទី 27 នៅភោជនីយដ្ឋានបឹងមាស ត្រូវបានសម្របសម្រួលសងជំងឺចិត្ត8ពាន់ដុល្លារ៕