កំលាំងជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ចេញប្រតិបត្តិការរ បង្រ្កាបក្រុមញៀនល្បែងជល់មាន់មួយកន្លែង
ខេត្តកំពង់ស្ពឺ ÷ កំលាំងជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ចេញប្រតិបត្តិការរ បង្រ្កាបក្រុមញៀនល្បែងជល់មាន់មួយកន្លែងនៅចំណុចដីឡូភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ឃាត់ខ្លួនមុខ សញ្ញា០៦នាក់រួមជាមួយវត្ថុតាងមាន់ជល់ ម៉ូតូ និងនិងសម្ភារៈផ្សេងទៀត។
នៅវេលាម៉ោង ១៣.២០នាទី នាថៃ្ងទី០២ ខែមិនា ឆ្នាំ២០១៩ កំលាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកំលាំងអន្ដរាគមន៍ខេត្ត បេីកប្រតិបត្ដិការដ៏ក្ដៅគគុក បង្រ្កាបក្រុមញៀនល្បែងស៊ីសងជល់មាន់ មួយកន្លែងស្ថិតក្នុងចំណុចដីឡូរបស់ឈ្មោះ អ៊ួង ភុំ ប្រុស អាយុ ៧២ឆ្នាំ ភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ថាទីតាំងជល់មាន់នេះគឺគ្មានរោង គ្មានសង្វៀននោះទេ បច្ចុប្បន្នក្រុមញៀនល្បែងស៊ីសងជល់មាន់ គេប្រេី វិធីណាត់ផ្គូរផ្គងតាមទូរស័ព្ទ(គីឡូមាន់)និងបានចរចាតម្លៃ ទីកន្លែង ពេលវេលាហេីយដឹកមាន់មកជល់តែម្ដង
ជារបៀបថ្មីបែបផែនថ្មីដែលមិនធ្វេីអោយសមត្ថកិច្ចងាយបង្រ្កាបបាននោះទេ។ ជាការបន្ថែមផងដែរនិងជាការប្ដេជ្ញាចិត្ដជំនាញព្រហ្មទណ្ឌខេត្ដក្រោមការដឹកនាំចង្អុលការពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាយ៉ាងដាច់ណាត់ថាមិនអនុញ្ញាតិអោយក្រុមណាមួយអាចធ្វេីសកម្មភាពបេីកទីតាំងសង្វៀនប្រជល់មាន់នៅលេីទឹកដីខេត្ដកំពង់ស្ពឺបានដាច់ខាត មាននៅកន្លែង ណា អធិការក្រុង ស្រុក ទទួលខុសត្រូវចំពោះមុខគណៈ ស្នងការនិងគណៈបញ្ជាការឯកភាពខេត្ដ ពិសេសវិធានការត្រូវអនុវត្ដតាមប្រសាសន៍ថ្នាក់ដឹកនាំធ្វើដូចភ្លៀងរលឹមមិនទុកអោយក្រុមឱកាសនិយមឆ្លៀតប្រព្រឹត្តបង្កើតបទល្មើសលេីទឹកដីភូមិសាស្ត្រខេត្តកំពង់ស្ពឺបានឡេីយ។
ជាក់ស្ដែងប្រតិបត្តិការខាងលើសមត្ថកិច្ចនគរបាលធ្វើការដកហូតនិងឃាត់មុខសញ្ញា០៦នាក់ប្រុសសុទ្ធតែជាអ្នក លេងទាំងអស់ រួមជាមួយនិងសត្វមាន់រស់ប្រាំបួនក្បាល(ជាមាន់ពូជជល់ខ្លាំង)និងម៉ូតូ ២២គ្រឿង ម៉ាកចំរុះ សម្ភារៈផ្សេងៗទៀត។បច្ចុប្បន្នកំលាំងនគរបាលបានកំពុងដឹកជញ្ជូននូវសម្ភារៈវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្ដកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕