ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ក្រោយ​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរបេីកម៉ូតូបុកពីក្រោយរថយន្ត ដែលចតនៅលេីផ្លូវជាតិលេខ៤៤ គ្មាន​ចំណាំង​ផ្លាត និងសញ្ញាសម្គាល់អោយអ្នកដំណេីរ

107

ខេត្ដកំពង់ស្ពឺ​ ÷ គ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្សម្នាក់​ ដោយសារតែរថយន្តដឹកទំនិញមួយចតនៅលេីផ្លវជាតិលេខ​ ៤៤​ ចន្លោះ​គីឡូម៉ែត្រ​​ លេខ​ ៧៧.៧៨​ ស្ថិតនៅភូមិផ្លោច​ ឃុំ​ត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កា​ល​ពី​វេលាម៉ោង​ ១៨.៥០នាទី​ នាថ្ងៃ​ទី​០២​ ខែ​មិនា​ ឆ្នាំ​២០១៩​ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ក​ដោ​យរថយន្ដដឹកអំពៅមួយគ្រឿង​ ម៉ាក​HYU​NDAI ពណ៏ស ទ្រុងលឿង គ្មានស្លាកលេខបានឈប់ចតនៅលេីផ្លូវ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នកបេីកម៉ូតូ​បុកពី​ក្រោយ​ដោយ​សារ​តែ​រថយន្ត​គ្មាន​ដាក់សញ្ញាសំគាល់​ឬ​សាជី​ ដេីម្បី​បង្ហាញ​ដ​ល់​អ្នកដំណេីរនៅ​ពេ​លរថយន្ដខូច​ ឬមានបញ្ហាផ្សេងៗ​។

ជនរងគ្រោះ​មានឈ្មោះ​យ៉េត យ៉ុន ភេទប្រុសអា​យុ​ ២៤ឆ្នាំ រស់នៅភូមិថ្នល់បំបែក​ ឃុំអមលាំង ស្រុ​កថ្ពង ខេត្តកំពង់ស្ពឺ​ ម៉ូតូ​ ម៉ាក​Honda Dream ព​ណ៍ខ្មៅ ស្លាកលេខកំពង់ស្ពឺ1H-4581បើ​ក​បរ​ក្នុ ងទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចខាងលេី​បានបុកចំពីក្រោយរថយន្ដពេញទំហឹង​តែម្ដង​ បណ្ដាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបេីករថយន្ដបង្កបាន​រត់​គេ​ចខ្លួន​ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​សមត្ថកិច្ចជំនាញចុះពិនិត្យ និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែក​សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​សាសនា​៕

អត្ថបទដែលជាប់ទាក់ទង