ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវា​វប្បធម៌​ជាតិ ៣​មីនា លើកទី២១ ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល ​នៃ​បុព្វបុរស​ខ្មែរ

122


ភ្នំពេញ៖ ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល ​បាន​យកចិត្តទុកដាក់ ​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល ​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​ នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ នេះបើតាមការផ្សាយរបស់ ផេកហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចតេជោ បានថ្លែងថា ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរំលឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​ទំពា​ង​ស្នង​ឬឫស្សី​។​ ជូនពរបងប្អូនជនរួមជាតិឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យដំណើរកម្សាន្ត នាចុងសប្តាហ៍ ប្រកបដោយភាពរីករាយ៕

អត្ថបទដែលជាប់ទាក់ទង