ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់​ គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយលូ ក្នុងទីក្រុងភ្នំពេញ ចាប់ផ្តើមជំហ៊ានទី៤

140

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីទៅតាមប្រពៃណីទំនៀម ទម្លាប់ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករសុំឲ្យមានសេចក្តីសុខ សេចក្តីចំរើនតាមបែបសាសនានារសៀលថ្ងៃទី៣មិនា មុននឹងបើកការដ្ឋានសាងសង់គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហ៊ានទី៤ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ហើយពិធីបើកការដ្ឋានសាងសង់ផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៤មិនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។

​លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដីអញ្ជើញចូលរួមជាច្រើននាក់។

  សូមជំរាបថា គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហ៊ានទី៤ ត្រូវបានរាជរដ្ឋាភិបាលប្រទេសទាំង២កម្ពុជា.ជប៉ុនបានចុះហត្ថលេខាលើលិខិតប្តូរសារការពីថ្ងៃទី៧សីហា ឆ្នាំ២០១៧និងបន្ទាប់មកទីភ្នាក់ងារJICAជប៉ុនក៏បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយភាគីកម្ពុជានៅថ្ងៃទី១០តុលា ឆ្នាំ២០១៧។នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុនCTI Engineering International Co.Ltdសំរាប់ធ្វើទីប្រឹក្សា បច្ចេកទេសដើម្បីសិក្សាលំអិតរៀបចំឯកសារដេញថ្លៃ,ត្រួតពិនិត្យការអនុវត្តគំរោងដែលមានតំលៃនៃកិច្ចសន្យាចំនួន២៥៥.០០០.០០០យ៉េនជប៉ុន។

   តាមរយះការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនTOA Corporationត្រូវបានជ្រើសរើសជាក្រុមហ៊ុនម៉ៅការអនុវត្តគំរោងក្នុងតំលៃគំរោង៣.២៩០.០០០.០០០យ៉េនជប៉ុន។

  គំរោងជំហ៊ានទី៤នេះបានចាប់ដំណើរការកាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៨ ហើយគ្រោង បញ្ចប់ការសាងសង់នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២១។ការអនុវត្តគំរោងនេះពិតជា មានសារសំខាន់ក្នុងការបញ្ជៀសបញ្ហាជន់លិចទីក្រុងដោយសារជំនន់ទឹកភ្លៀង និងជាផ្នែកមួយដ៏សំខាន់នៃយន្តការលើកកំពស់អនាម័យសាធារណៈដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគររូបនីយ៏កម្ម និងការពង្រីកទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង