ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធពេស្យាចារលើកុមារ ៥នាក់

111


(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ​ស៉ើបអង្កេត ចុះប្រតិបត្តិការ​ឃាត់ខ្លួនជនជនជាតិអាមេរិកម្នាក់ ដែលពាក់ព័ន្ធករណីទិញពេស្យាចារកុមារ នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យបរទេសម្នាក់នេះ គឺកម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ​ស៉ើបអង្កេត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ រហូតថ្ងៃល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ បានចុះទៅឃាត់ខ្លួនជន​បរទេស​តែម្ដង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​។
កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន៥នាក់ ក្នុងនោះកុមារីចំនួន៣នាក់ និង បាននាំខ្លួនជនបរទេសយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ។

ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញាឯកភាពឲ្យនគរបាលឃុំខ្លួនជនបរទេសបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបាន​នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕​

អត្ថបទដែលជាប់ទាក់ទង