ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់រថយន្ត០២គ្រឿង ដឹកជញ្ជូនសន្ធិធិផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត

116


រតនគិរី៖ នៅវេលាម៉ោង ០២ និង ៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកវរសនីយ៍ឯក ផាន់ សុផាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់រថយន្ត០២គ្រឿង ដឹកជញ្ជូនសន្ធិធិផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចនិយាមកាលេខ (81485.32383) ស្ថិតក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។ ក្នុងនោះមានឈើកកោះចំនួន ៧១ដុំ រថយន្តចំនួន ០២គ្រឿង។
បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

អត្ថបទដែលជាប់ទាក់ទង