ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រី ចុះជំរឿនដល់ភូមិគ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ដើម្បីចងក្រងទិន្នន័យប្រជាពលរដ្ឋសម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេស

300

 ភ្នំពេញ៖ ក្រុមមន្ត្រីជំរឿនដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩បានចុះផ្ទាល់ ដល់ភូមិគ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្របពេលដែលមន្ត្រីជំរឿននៅទូទាំងប្រទេសបាននឹងកំពុងធ្វើសកម្មភាព ជំរឿនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

     ក្នុងឱកាសដែលមន្រ្តីជំរឿន ចុះផ្ទាល់ដល់ភូមិគ្រឺះសម្ដេច ពិជ័យសេនាទៀបាញ់ ក្រុមការងារនៃមន្រ្តីជំរឿនបានជម្រាបជូនសម្ដេចពិជ័យសេនា ពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដោយមន្ត្រីជំរឿនបានបញ្ជាក់ថា ការជំរឿនត្រូវរៀបចំជាសំណួរសួរពាក់ព័ន្ធនឹង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿននៅក្នុងភូមិគ្រឹះសម្ដេចនេះ ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើផ្ទះសម្បែងអគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្រ្តីជំរឿនបានបញ្ជាក់ប្រាប់សម្តេចផងដែរថា ក្រុមមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមានអត្តសញ្ញាណបណ្ណឬសំបុត្រកំណើតរបស់ប្រជាពលរដ្ឋមកបង្ហាញនោះទេ។
    សម្ដេចពិជ័យសេនាទៀ បាញ់ប្រកាសនោះបានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេសលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៏រាជធានីភ្នំពេញអោយមានការអភិវឌ្ឍន៍រីកចំរើន ។ ជាងនេះទៅទៀតនៅក្នុងពេលនេះលោកឃួង
ស្រេងនូវបានដឹកនាំមន្រ្តីជំរឿនចុះផ្ទាល់មកដល់ភូមិគ្រឹះ
របស់សម្ដេច ដើម្បីជំរឿន ដែលនេះជាសកម្មភាពមួយដ៏ល្អប្រសើរ ដែល យើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើកិច្ចការងារនេះអោយបានល្អ។
   សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ក្នុងនាមជា
ថ្នាក់ដឹកនាំ យើងត្រូវតែធ្វើជាមន្រ្តីគំរូ ដោយត្រូវសហការជាមួយមន្រ្តីជំរឿន ដើម្បីផ្តល់លទ្ធភាពអោយមន្រ្តីជំរឿនចងក្រងទិន្នន័យប្រជាពលរដ្ឋច្បាស់លាស់សម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេសជាតិ។​
   ពាក់ព័ន្ធនឹងការងារខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួម និងផ្តល់កិច្ចសហការជាជាមួយមន្ត្រីជំរឿនឲ្យបានល្អប្រសើរនិងទទួលបានលទ្ធផលល្អ។ 
   ដោយឡែករដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំស្ដីពីការអនុវត្តការងារធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញឆ្នាំ២០១៩ដោយបានគូសបញ្ជាក់ថា គ្រប់ទីតាំង អង្គភាព ស្ថាបន័ឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកំសាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់ឡាន កំពង់ផែ ព្រលានយន្តហោះជាដើមដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការធ្វើសម្ភាសន៏ជំរឿន។ដោយឡែកទី តាំងអង្គភាពមួយចំនួនដែលមានលក្ខណៈជាគ្រួសារស្ថាប័នដូចជា៖វត្តអារាម,ពន្ធនាគារ អន្តេវាសិកដ្ឋាននិងមណ្ឌលប្រមូលផ្តុំនានា ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿនក្នុងការរាប់សម្ភាសន៏អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះចាប់ពីថ្ងៃទី៣ដល់១៣មិនា ឆ្នាំ២០១៩
អត្ថបទដែលជាប់ទាក់ទង