ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នេះហើយ

142

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT នៅថ្ងៃទី៤ខែមីនានេះ បានប្រកាសថា ផ្លូវនេះ តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គីឡូម៉ែត្រ សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ (ATB) ១២ សង់ទីម៉ែត្រ ពង្រីកទទឹងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារ នៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវ ការពារសត្វ ឬមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាក ដែលមានលក្ខណៈងាយស្រួល មិនបង្កឲ្យមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។

ទស្សនារូបគម្រូផ្លូវល្បឿនលឿន៖

អត្ថបទដែលជាប់ទាក់ទង