ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើងស្រវឹងស្រា វាយអតីត​កីឡាករ​ប្រដាល់ ឡោ សំណាង ក្នុងជម្លោះគ្រោះថ្នាក់ចរាចរ

121


​ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ ដែលព្រួតគ្នា វាយអតីតអ្នក​ប្រដាល់​ ឡោ សំណាង បណ្តាលឲ្យរងរបួសប៉ោងមុខ និងបាក់កូនម្រាមដៃ បន្ទាប់ពីមានជម្លោះក្នុងគ្រោះថ្នាក់ចរាចរ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមីនា នៅ​ទល់មុខ​នឹង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

របាយការណ៍របស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា បុរស​ជា​ម្ចាស់​រថយន្ត​ស៊ីណាដែលមិនទាន់ពាក់ស្លាកលេខ ទើបនឹងទិញ គឺជា​អតីតអ្នក​ប្រដាល់​ស៊េរី ឡោ សំណាង អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​មានមុខរបរជាអ្នករត់​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​លេខ​៧ ក្រុម​43 ភូមិ​8 ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មានរង​បួស​ដៃ​ខាងឆ្វេង និង​បាក់​ម្រាមដៃ​កូន​ខាងស្តាំ ន​និងផ្ទៃមុខ។ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ១​ ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL- 2601 បើកបរ​ដោយ​ជន​បង្ក​ម្នាក់ ​២ ​ម៉ាក​ស៊ុ​យ​សុ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ភ្នំពេញ​1CT- 7479 បើកបរ​នឹង​រួម​ដំណើរ​ដោយ​ជន​បង្ក​២​នាក់ ៣ ​ម៉ាក​ធូ​ដេ ​ជិះ​គ្នា​២​នាក់ ។ សមត្ថកិច្ច​ឃាត់​បាន​ក្រុម​ជន​បង្ក ​បាន​៤​នាក់​ រួម​មាន ​ទី​១ ឈ្មោះ គឹ​ម សម្បត្តិ អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខក​31 ផ្លូវ​371 ក្រុម​18 ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​ចុងភៅ​នៅ​ណា​ហ្គា​វើ​ល ។ ទី​២- ឈ្មោះ​ឆ​ង ប៊ុ​ន​ថន អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​64 ផ្លូវ​371 ក្រុម​18 សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​លក់​ចាប់ហួយ ។ ទី​៣- ឈ្មោះ ឈឹ​ម ដា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​361 ផ្លូវ​371 ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ មុខរបរ​ជាងឈើ និង​ទី​៤- ឈ្មោះ សេង សុ​ខនុ​រក្ស អាយុ​២៣​ឆ្នាំ មុខរបរ​ស្នាក់​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

​លោក ឡោ សំណាង បាន​ប្រាប់​ឲ្យដឹង​ថា មុន​កើតហេតុ​ ​បាន​បើករថយន្ត​ចេញពី​ចំណត​នៅ​ផ្សារ​ថ្មី ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​មុខ​ផ្សារ​ទំនើប​អ៊ី​អនម៉​ល​ទី​១ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវបត់​ចូល​ផ្ទះ ​គាត់​ក៏​បត់​ចូល តែ​មិន​បាន​ស៊ី​ញ៉ូ​ទេ ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ​ជិះ​ម៉ូតូ​៣​គ្រឿង ​មក​ពីក្រោយ​គឺ​ម៉ូតូ​ស៊ុ​យ​សុ​គី​ឡេ​ត បើកបរ​ដោយ​យុវជន​ឈ្មោះ​គឹ​ម សម្បត្តិ រួម​ដំណើរ​ដោយ​យុវជន​ម្នាក់​ទៀត ​ឈ្មោះ ឈឹ​ម ដា​រ៉ូ ចាប់​ហ្វ្រាំង​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​គាត់​បន្តិច បណ្តាល​កូដ​ទឹក​ថ្នាំ​តិចតួច តែ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ។ ភ្លាម​ៗ​នោះ​បក្ខពួក​ក្រុម​ក្មេង​ទំនើង​ផ្សេង​ទៀត ​បាន​មក​កាក់​រថយន្ត​គាត់ពីមុខ ​ឲ្យ​ឈប់ ហើយ​គាត់​ក៏​មិន​បានរ​ត់ទៅ​ណា​ទេ គឺ​នៅ​ទទួលខុសត្រូវ​គ្រប់យ៉ាង។ ដំបូង​គាត់​គិត​ថា ឲ្យ​យុវជន​នោះ​សង តែ​គាត់​ក៏​មាន​ចំណែក​ខុស​ក៏​ព្រម​ស្មើគ្នា តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​ព្រម ​ដោយ​ទាមទារ​ឲ្យ​បុរស​ម្ចាស់​រថយន្ត​ សុំ​ទោស​បងធំ​ពួក​គេ ​ដែល​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​គាត់ ទើប​ព្រមឲ្យ​រួច​គ្នា តែ​គាត់​មិន​ព្រម​ ទើប​មានការ​ឈ្លោះប្រកែក​គ្នា​ពេញ​ផ្លូវ ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ខឹង ​បាន​នាំ​គ្នា​ព្រួត​វាយ​គាត់​ មាន​អ្នកខ្លះ​រើស​ដុំ​ថ្ម​គប់​គាត់ អ្នកខ្លះ​វាយ​គាត់​នឹង​មួក​ការពារ អ្នកខ្លះ​វាយ​នឹង​ដៃ​ប្រវាយប្រតប់​គ្នា​ពេញ​ផ្លូវ បណ្តាល​ឲ្យ​គាត់​រង​របួស​បាក់​ម្រាមដៃ​កូន​ខាងស្តាំ និង​រលាត់​ដៃជើង​រហែក​អាវ​ ជាំមុខ ហើយ​ក្មេង​ទំនើង​ទាំងនោះ ​បម្រុង​ឡើង​ម៉ូតូ​ជិះ​រត់គេច តែ​គាត់​បាន​តដៃ​វិញ និង​ព្យាយាម​ដក​សោ​ម៉ូតូ​ជន​បង្​ទុក។ ភ្លាម​ៗ​ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន និងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បាន ​ជន​បង្ក​ចំនួន​៤​នាក់ និង​ម៉ូតូ​២​គ្រឿង ​យក​មក​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ។

នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ​ក៏​ធ្វើការ​ពិនិត្យ​ជាតិ​ស្រវឹង​ឃើញ​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៤​នោះ សុទ្ធតែ​មាន​ជាតិ​ស្រវឹង ​ក្នុង​ខ្លួន​គ្រប់​គ្នា ។ ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ឲ្យសមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី។ ​គរបាល​រដ្ឋបាល​ទន្លេបាសាក់ បានកសាង​សំណុំ​រឿង បញ្ជូន​ជនបង្កបន្ត​ទៅ​អធិការ​ដ្ឋា​ន​ខណ្ឌចំការមន ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង