ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌ ចុះធ្វើការឃាត់ខ្លួនពលរដ្ឋម្នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចោទពីបទទទួលផលចោរកម្ម

296

នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៩ កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រមូង ធ្វើការឃាត់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស អាយុ ៣២ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ការឃាត់ខ្លួននោះធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៥១ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស ត្រូវបានឃាត់ខ្លួន និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ចាត់ការផ្តន្ទាទោសដាក់ពន្ធនាគារ ។

សូមបញ្ជាក់បន្ថែមថា ៖ ឈ្មោះ ដៀប ធំ ហៅ ក្រហម រូបនេះ ធ្លាប់ជាប់ពន្ធនាគារ ០២ ដង រួចមកហើយពាក់ព័ន្ធករណីលួច តែនៅបន្តសកម្មភាពដោយពុំមានការៀងចាល ហើយជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង