លាប រដ្ឋាកាន់តែមានជំនឿចិត្តក្នុងការប្រជែងយកកៅអីផ្ដាច់ព្រ័ត្រ
ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី ៩ មីនាបានឈានមកដល់ទី
បញ្ចប់នៃវគ្គប្រកួតសន្សំពិន្ទុដើម្បីប្រជែងយកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយ ។
សម្រាប់អ្នកប្រដាល់កម្ពុជាលាប រដ្ឋាពេលនេះគេកំពុងតែឈរនៅលំដាប់កំពូលជាបណ្ដោះអាសន្នក្នុងខណៈ
ដែលគេនៅសល់មួយប្រកួតចុងក្រោយនេះ ។ គូប្រកួតចុងក្រោយរបស់រដ្ឋាគឺអ្នកប្រដាល់ថៃយ៉ត វណ្ឌី(Yorth Vandy)
ដែលជាអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់អស្ចារ្យណាស់ ។
សម្រាប់រដ្ឋាក៏ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់អស្ចារ្យដែរទោះបីគេហាក់ទាបជាងគូប្រកួតបន្តិចក៏ពិតមែន ។ សម្រាប់រដ្ឋា៣ប្រកួតកន្លងមកដែលគេត្រូវប្រកួត១៥ទឹក(មួយគូមាន៥ទឹក)នោះគេប្រើពេលតែ៦ទឹកប៉ុណ្ណោះ។
ការប្រកួតដំបូងរបស់គេផ្ដួលគូប្រកួតនៅទឹកទី១ ប្រកួតលើកទី២ឈ្នះទឹកទី៤ និងលើកទី៣ឈ្នះទឹកទី១ ហេតុនេះប្រ
សិនបើគេអាចប្រើពេលត្រឹម១ទឹកនោះកៅអីវគ្គផ្ដាច់ព្រ័ត្រនឹងក្លាយជារបស់គេ ។
ប្រសិនបើអូសបន្លាយដល់២ទឹកគឺគឺនៅស្រពិចស្រពិលជាមួយវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែល៤ប្រកួត
របស់គេប្រើពេល៨ទឹកដោយប្រកួតលើកទី១គូប្រកួតទឹកទី៣ លើកទី២ឈ្នះទឹក១ លើកទី៣ឈ្នះទឹក៣ និង លើកទី៤
ឈ្នះទឹក ១ ។
អ្នកប្រដាល់លាប រដ្ឋាដែលមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤២ដង ចាញ់១២ដងស្មើពិន្ទុ២ដងរូបនេះបាន
ប្ដេជ្ញាហើយថាគេនឹងព្យាយាមប្រើពេលឲ្យបានខ្លីបំផុតដើម្បីផ្ដួលអ្នកប្រដាល់យ៉ត វណ្ឌី ។ យ៉ត វណ្ឌីដែលមានប្រវត្តិ
ប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១៥ដងមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។ សង្ឃឹមថារដ្ឋាជួប
សំណាងកាន់តែល្អនៅក្នុងការប្រកួតចុងក្រោយនេះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងខ្លាំងកម្ពុជាតាញ់ មករាមកពីសមាគមប្រដាល់ក្រសួងការពារ
ជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឌឹក គែន(Deuk Ken) ។
មករាទោះបីប្រកួតរបស់គេបានទទួលជ័យជំនះទាំង៣ប្រកួតក៏ពិតមែមតែគេអស់ឱកាសហើយព្រោះ៣ប្រកួតកន្លងមកគេប្រើពេលដល់ទៅ៩ទឹកឯណោះគឺនៅក្រោមវ៉ាន់ វឿនទៅទៀត ។ ប្រកួតលើកទី១មករាឈ្នះគូប្រកួតដោយ
ពិន្ទុ លើកទី២ឈ្នះទឹកទី១ និងលើកទី៣ឈ្នះទឹកទី៣ ។
មករាមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥២ដង ចាញ់៥ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃឌឹក
គែនដែល៣ប្រកួតចាញ់ទាំង៣ប្រកួតនោះមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៨ដង និងចាញ់១៤ដង ។ នរណាក៏
មានជំនឿចិត្តថាតាញ់ មករាឈ្នះក្នុងការប្រកួតនេះដែរ ។