ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកក្រុមហ៊ុន SEARA Sport Systems ម្នាក់ នឹងត្រូវទទួលការដាក់ពិន័យ ឬត្រូវបញ្ឈប់ពីការងារ ក្រោយដៀលអតិថិជនថា ល្ងង់

92

ភ្នំពេញ៖ បន្ទាប់ពីលោក ហ៊ុន ម៉ានិត បានចូលទៅក្នុងក្រុមហ៊ុន SEARA Sport Systems ដើម្បីទិញឧបករណ៍ហាត់ប្រាណ តែត្រូវបានបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុននេះ ប្រើពាក្យមិនសមរម្យ និងប្រមាថមើលងាយលោករួចមក ហើយសារនេះត្រូវបានលោកហ៊ុន ម៉ានិត សរសេរបង្ហោះក្នុងផេកហ្វេសប៊ុករបស់លោករួចមក ប្រធានក្រុមហ៊ុន SEARA Sport Systems បានចេញលិខិត សុំការអធ្យាស្រ័យ និងអភភ័យទោសពី លោក ហ៊ុន ម៉ានិត ចំពោះទង្វើមិនសមរម្យ និងកំហុសឆ្គងជាពាក្យសំដី របស់បុគ្គលិកផ្នែកលក់រមួយរូប។

លោក Anthony S. Gaglardi ប្រធានក្រុមហ៊ុន SEARA Sport Systems បានបញ្ជាក់ប្រាប់លោកហ៊ុន ម៉ានិតថា “ចំពោះបុគ្គលិកម្នាក់ ដែលបានប្រព្រឹត្តប្រាសចាក ក្រមសីលធម៌ និងគោលការណ៍នានា របស់ក្រុមហ៊ុន នឹងត្រូវទទួលការដាក់ពិន័យ ឬត្រូវបញ្ឈប់ពីការងារ”។

តាមលិខិតចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ របស់លោក Anthony S. Gaglardi ប្រធានក្រុមហ៊ុន SEARA Sport Systems បានគោរពជូនលោក​ហ៊ុន ម៉ានិត ថា ឥរិយាបទ និងអាកប្បកិរិយា មិនសមរម្យរបស់បុគ្គលិកចំពោះអតិថិជន គឺមិនអាចទទួលយកបាននូវគ្រប់កម្រិតក្នុងក្រុមហ៊ុន។

សូមរំលឹកថា កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០១៩ លោក ហ៊ុន ម៉ានិត បានចូលទៅក្នុងក្រុមហ៊ុនSeara Sports Sytems ដើម្បីទិញឧបករណ៍ហាត់ប្រាណ តែត្រូវបានបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន Seara Sports Sytems នេះប្រើពាក្យមិនសមរម្យ និងប្រមាថមើលងាយលោក។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ហ៊ុន ម៉ានិត បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកថា «ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន។ ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុន Seara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។
«ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថា យើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថា មួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។
គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។
«ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ ឬក៏ការដកពិសោធន៍ដូចនេះដែរទេនៅ Seara Sports, Life Fitness។
ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេង ដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង