ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សំណើសុំជ្រើសតំាង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី ១រូប

101


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

កិច្ចប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈ សំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី ១រូប ជំនួសសមាជិកចាស់ គឺ លោក មឹន ស៊ាន ដែលត្រូវចប់អាណត្តិ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គលេខាធិការរដ្ឋសភាធ្វើលិខិតជូនដំណឹង ផ្សព្វផ្សាយជ្រើសរើសឥស្សរជនមានលក្ខណៈសម្បត្តិ សមស្រប ហើយធ្វើរបាយការណ៍ ជូនគណៈកម្មកាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

សូមជម្រាបថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានចំនួន៩រូប ៣រូបតែងតំាងដោយព្រះមហាក្សត្រ ៣រូប ជ្រើសតំាងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀត ជ្រើសតាំង ដោយរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង