ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញបន្តចុះធ្វើជំរឿនដល់ក្នុងគេហដ្ឋានសម្តេចវិបុលសេនាភក្តីសាយ ឈុំ

590

ភ្នំពេញ៖ នៅពេលនេះការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងប្រព្រឹត្តទៅអស់រយះពេល២ថ្ងៃមកហើយដើម្បីទទួលបានទិន្ន័យប្រជាសាស្ត្រជាក់លាក់សំរាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីជាសូចនាករក្នុងការតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិ និងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦.២០៣០ ។ក្នុងដំណើរការនៃការធ្វើជំរឿននេះដែរន កាលពីព្រឹកថ្ងៃទី៥មិនានេះដែរ ក្រុមមន្ត្រីជំរឿនរបស់រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានចុះទៅធ្វើជំរឿនផកទាល់ដល់គេហដ្ឋានសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

   សម្តេចប្រធានព្រឹទ្ធសភាបានឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់មន្ត្រីជំរឿនដែលបានធ្វើសម្ភាសន៏។ នេះជាការធ្វើជំរឿនលើកទី៣នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំ ម្តងដើម្បីបានដឹងពីទិន្ន័យចំនួនប្រជាជនច្បាស់លាស់ងាយស្រួលការរៀបចំផែនការអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាល។ក្រៅពីការចុះធ្វើជំរឿនតាមខ្នងផ្ទះប្រជាពលរដ្ឋ មន្ត្រីជំរឿនរាជធានីភ្នំពេញក៏បានចុះធ្វើជំរឿនតាមគេហដ្ឋានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិដោយថ្នាក់ដឹកនាំបានជួយសំរួល និងផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរនិងបង្កលក្ខណៈងាយស្រួលដល់ក្រុមមន្ត្រីជំរឿនរបស់យើង។ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់ជនរួមជាតិឲ្យចូលរួមគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាដោយត្រូវផ្តល់ពត៌មានតាមសំណួរសម្ភាសន៏ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវនិងស្មោះត្រង់ជូនមន្ត្រីធ្វើជំរឿន។

   សម្តេចមានប្រសាសន៏ថា ការធ្វើជំរឿននេះ មិនមានពាក់ពន្ធ័នឹងរឿងនយោបាយទេ គឺដើម្បីបំរើឲ្យិផលប្រយោជន៏សំរាប់ទាំងអស់គ្នា។សម្តេចថា៖បើអាចជៀសវាងបានសូមប្រជាពលរដ្ឋកុំធ្វើដំណើរទៅឆ្ងាយ ហើយសូមបងប្អូនយោគយល់ឲ្យមន្ត្រីជំរឿនចូលទៅតាមលំនៅដ្ឋាននៅពេលយប់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង