ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកតាក់ស៊ី ​ជាន់ហ្វ្រាំង ច្រឡំ​ហ្គែ​​ ​បុក​ជាងដូរអំពូលភ្លើងស្លាប់ ប្រពន្ធ​របួសធ្ងន់​

180


​ព្រះ​សីហ​នុ​៖​ តៃកុងរថយន្តតាក់ស៊ីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីបើករថយន្តហាយឡិនឌ័រ ​ឈប់ប្តូរ​អំ​ពូ​ល​ភ្លើង​ ​មិន​ពន្លត់​ម៉ាស៊ីន​ ដោះ​លេខ​ច្រឡំ​ដាក់​N​ ឡាន​រអិល ​ម្ចាស់​ស្ទុះ​ទៅ​ជាន់​ហ្គែ​រ​ ច្រឡំ​ហ្វ្រាំង​ ស្ទុះ​បុក​ប្តី​ប្រពន្ធ​ ផ្ទប់ជញ្ជាំង​ផ្ទះ​ បណ្តាលស្លាប់​ប្តី​ ប្រពន្ធ​របួសធ្ងន់​ ឧបទ្ទវហេតុ​នោះ ​បាន​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​នឹង​៣០​នាទី​ លើ​ផ្លូវ​សេរីភាព​ ត្រង់​ចំណុច​ មុខ​ផ្ទះ​ជាង​ជី​ ស្ថិត​នៅ​ក្នុងភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​ម៉ាក​ HIGHLANDER​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AJ-1584​ អ្នកបើកបរ​ឈ្មោះ​ ធាំ​ រ៉េ​ត​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ មុខរបរ​ អ្នក​រត់​តាក់ស៊ី​ មាន​ទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មាន​ទិស​ដៅ​ដឹក​ភ្ញៀវ​ពី​ ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ដាក់​ភ្ញៀវ​ចុះ​អស់ហើយ​ បាន​ទៅ​ផ្ទះ​ជាង​ជី​ ដើម្បី​ប្តូរ​អំ​ពូ​ល​ភ្លើង​ លុះដល់​ចំណុច​ខាងលើ​ត្រៀម​ចេញ ពី​រថយន្ត​ដោយ​ដាក់​លេខ ​N​ រថយន្ត​ក៏​រអិល​ថយក្រោយ​ អ្នកបើកបរ​ឃើញ​ដូច្នេះ ​ស្ទុះ​ទៅ​ជាន់​ហ្វ្រាំង តែ​ច្រ​លំ​ហ្គែ​រ​ទៅ​មុខ​បុក​នឹង​ម្ចាស់​តូប​ចំនួន​ ២​នាក់​ប្តី​ប្រពន្ធ ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​តែ​ម្តង​។​ ជន​រង​គ្រោះ ​ទី​១.​ឈ្មោះ​ វ៉​ន​ វាសនា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​ លក់ដូរ ​(​ស្លាប់​)​ និង​ប្រពន្ធ​ឈ្មោះ​ ទៀង​ ហុង​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ (​របួសធ្ងន់​)​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​ ក្រោយ​កើតហេតុ​អ្នក​របួស​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។​ ចំណែក​សាកសព​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ អ្នកបើកបរ​រថយន្ត​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​ រីឯ​វត្ថុ​តាង​ រថយន្ត​ ១​គ្រឿង ​បាន​យក​មក​រក្សា​ទុក ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ៕


អត្ថបទដែលជាប់ទាក់ទង