ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះកុដិព្រះសង្ឃ នៅក្នុងវត្តកោះរកា

115


កំពង់ចាម:នៅវេលាម៉ោង៣:៣០នាទី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយទទួលបានព័ត៌មានពីអគ្គីភ័យឆេះកុដិព្រះសង្ឃ បានកើតឡើង នៅក្នុងវត្តកោះរកា លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំង អន្តរាគមន៍ចុះពន្លត់អគ្គីភយ័ ដោយប្រើប្រាស់កម្លាំងឡានទឹក នៃស្នងការនរគបាល ខេត្តកំពង់ចាមអស់ជាច្រើនគ្រឿង ហើយអគ្គីភ័យបានរលត់ ទាំងស្រុងនៅវេលាម៉ោង៦ព្រឹកនេះ។

អគ្គីភ័យឆាបឆេះកុដិព្រះសង្ឃនៅវត្តកោះរកា កម្លាំង អន្តរាគមន៍ចុះពន្លត់អគ្គីភ័យបន្ទាន់ ដោយប្រើប្រាស់ឡានទឹក​ ចំនួន​ ៦គ្រឿង​ អស់ទឹកចំនួន​ ៩ឡាន​ របស់ស្នងការនរគបាលខេត្តកំពង់ចាម ។

អគ្គីភ័បានរលត់ទាំងស្រុងនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែលនេះ ខណៈដែលកុដិសម្ភារៈទ្រព្យសម្បត្តិក្នុងវត្តអស់មួយចំនួនធំ តែមិនបណ្តាយឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

លោក គួច​ ចំរើន​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កេីនបង្ការការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិសនីនេះ​ ហេីយបច្ចប្បន្ន​អាកាសធាតុមានភាពប្រែប្រួល​ ដោយមានកម្តៅខ្លាំង​ ដូច្នេះអាចបង្កឲ្យកេីតជាចំហេះ​ និងពិសេសនោះលេីបញ្ហាគ្រោះរាំងស្ងួត​ ការខ្វះខាតទឹកប្រេីប្រាស់​ ត្រូវត្រៀមការពារទប់ស្កាត់កុំ ឲ្យកេីតហេតុដោយយថាហេតុណាឡេីយ និងសាមគ្គីភាពចេះជួយគ្នា​ក្នុងពេលជួបការលំបាកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង