ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក​ងពលតូចដឹកជញ្ជូន លេខ៩៩ ត្រៀមរថយន្តដឹកទឹក ១០០គ្រឿង និ​ងកម្លាំង៣០០នាក់ សម្រាប់សង្គ្រោះពលរដ្ឋជួបការខ្វះខាតទឹក

121

ភ្នំពេញ៖អង្គភាពក​ងពលតូចដឹកជញ្ជូន លេខ៩៩ បានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះថា ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩នេះ ឲ្យឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំងទាហានចំនួន៣០០នាក់ រថយន្ត១០០គ្រឿង សម្រាប់រៀបចំដាក់ស៊ីទែន១០០ និងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ត្រៀមដឹកទឹកផ្តល់ជូនប្រជាពលរដ្ឋនៅតាម បណ្តាខេត្តមួយចំនួន ដែលអាចប្រឈមនិងគ្រោះរាំងស្ងួត ខណៈអាកាសធាតុប្រែលប្រួល នៅពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង