ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេីករថយន្តមិនប្រយ័ត្នចុះចំណោទបុកបុរសវ័យចំណាស់២នាក់ ប្ដីប្រពន្ធសំណាងល្អរបួសស្រាល

109


ភ្នំពេញ : មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវារថយន្តកូរ៉េពាក់ស្លាកលេខ ភ្នំពេញ ២AD-០៩១៥របស់ក្រុមហ៊ុន តារា ធីសុីហ្គាសមកដឹកហ្គាសជ្រុល ទៅបុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HE-៧១៥៥អ្នកបេីកបរបុរសវ័យចំណាស់ ឌុបប្រពន្ធបណ្ដាលអោយរបួសស្រាល ទាំង២នាក់សំណាងល្អខ្ទាតចេញ ពីម៉ូតូគ្រាន់តែគ្រិចដៃនិងចង្កេះ បង្កការការកកស្ទះចរាចរណ៍ យ៉ាងខ្លាំងដោយសារគ្រោះនេះ ម៉ូតូនិងរថយន្តនៅសឹង តែពាក់កណ្ដាលផ្លូវហេតុការនេះបានកេីតឡេីង កាលវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០១៩នៅចំណុចហ្គាស រស្មីមេកុង តាមផ្លូវមុនីរ៉េត សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ។

ប្រភពពត៍មានពីបុរសវ័យចំណាស់ជិះម៉ូតូបានអោយដឹងថា មុនកេីតជិះម៉ូតូ២នាក់ប្ដីប្រពន្ធទេីប និងមកពីផ្សារទិញម្ហូបហេីយគោល បំណងបេីកម៉ូតូទៅផ្ទះវិញលុះមក ដល់ផ្លូវមុនីរ៉េតក្នុងទិសដៅពីជេីង មកត្បូងស្រាប់តែមានយុវជនវ័យ ក្មេងម្នាក់បេីករថយន្តចេញពីហាងលក់ហ្គាស រស្មីមេកុងមកបុកគាត់ពេញទំហឹង បណ្ដាលរូបគាត់២នាក់ប្ដីប្រពន្ធខ្ទេច ចេញម៉ូតូបណ្ដាលរបួសគ្រិចចង្កេះ និងជេីងចំណែកម៉ូតូខូចខាតច្រេីនគួរសម ដោយគៀបជាប់និងរថយន្តផ្នែកខាងមុខ ហេីយនេះសំណាងល្អគាត់ទាំង២នាក់ ខ្ទាតចេញពីម៉ូតូមិនគៀបជាប់ ក្រោយរថយន្តកុំអីមេីលទៅរបួស មិនស្រាលទេនិងអោយនគរបាល ផ្នែកជំនាញមកវាស់វែងចាត់ការតាម ច្បាប់និងសួរនាំបេីកបររបៀបនេះតេីមានប័ណ្ណបេីកបរដែរឬទេ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះបណ្តាល មកពីព្រូឡានយោងតាមការបញ្ជាក់ពីបុរស អ្នកបេីកបរមុនកេីតហេតុព្រូឡានបាន ឡេូងរថយន្តរួចដៃដោះចង្កឹះលេខ ខណៈរថយន្តកំពុងឈប់ កន្លែងចំណោទថែមទាំងដាក់ ហ្គាសជិត១០ធុងធ្ងន់គួរសម ហើយរថយន្តបង្ករអិលទៅ មុខជ្រុលទៅបុកម៉ូតូបុរស២នាក់ ប្ដីប្រពន្ធគៀបជាប់ក្រោមរថយន្តហេីយ សំណាងល្អអ្នកបើកបរដោយ បុរសវ័យចំណាស់ដឹកប្រពន្ឋ បណ្តាលអោយម៉ូតូដួលចូលក្រោមរថយន្ត តែមនុស្សរងរបួសស្រាល ។ក្រោយកេីតហេតុដោយម្ចាស់ម៉ូតូសុំទៅមន្ទីរពេទ្យសិន ដោយអាយុច្រេីនហេីយដួលមាន អារម្មណ៍ឈឺចុកចាប់ពេញខ្លួនប្រគល់ អោយសមត្ថកិច្ចវាស់វែងរួចរយករក្សាទុក សិនចាំមេីលគាត់ចេញពីមន្ទីរពេទ្យពិនិត្យសុខភាព និងថតកម្មរស្មីអុិចសិនអាចប៉ះពាល់ ដល់ឆ្អឹងអត់ទេីបដោះស្រាយជាក្រោយទៀត យោងតាមការស្នេីសុំពីអ្នករងគ្រោះ ណាមួយភាគីខាងម្ចាស់រថយន្តគ្មានអ្នកតំណាង ផងដោយរថយន្តជាក្រុមហ៊ុន តារា ធីសុីហ្គាសមិនមែនរថយន្តរបស់ក្រុមហ៊ុន កេីតហេតុខាងលេីទេហេីយគ្រាន់តែ ក្រុមហ៊ុនអោយដឹកជញ្ជូលហ្គាស ទៅក្រុមហ៊ុនទេីបទំនាក់ទំនងខាងជំនាញ់ខណ្ឌអោយ វាស់វែងចាត់ការតាមច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង