ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសខេត្តតាកែវ ចាប់ឃាតករម្នាក់ សម្លាប់ស្រ្តីម្នាក់ ក្នុងផ្ទះសំណាក់ប៉ាអ៊ីម៉ាក់អ៊ី

112


តាកែវ រយៈពេល២ថ្ងៃ ប៉ូលីសខេត្តតាកែវបំបែកសំណុំរឿងឃាតកម្ម សម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ ប៉ាអ៉ី ម៉ាក់អ៉ី ហើយ ចាប់បានព្រឹកថ្ងៃទី៦មីនា និងកំពុងក៏សាងសំណុំរឿងបន្ត ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ដេកស្លាប់ នៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា មានអាយុ២១ឆ្នាំ ស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេ ជុំមិត្ត ។

បើតាមសម្តីរបស់សន្តិសុខយាមយប់នៅក្នុងផ្ទះសំណាក់ប៉ាអ៉ីម៉ាក់អ៉ី បាននិយាយថា នារីរងគ្រោះជានារីបម្រើការងារនៅហាងផឹកស៊ី ជុំមិត្តនៅក្នុងយប់កើតហេតុនារីរងគ្រោះ រួមជាមួយបុរសម្នាក់បាននាំគ្នាចូលមកដេកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង ១២ យប់រំលងអាធ្រាត ថ្ងៃកើតហេតុ លុះដល់ម៉ោងប្រហែលជា ១ ជាងថ្ងៃដដែល ស្រាប់

តែបុរសដែលមកជាមួយនារីរងគ្រោះខាងលើ ចុះមកមុនរួចប្រាប់សន្តិសុខថា ទៅទិញបបរសហូបបន្តិច តែមិនបានវិលមកវិញឡើយ លុះមួយសន្ទុះក្រោយមកសន្តិសុខរូបនោះ បានឡើងទៅមើលតែបានឃើញទ្វារបន្ទប់បិទមិនជិត នៅចំហ ហើយឃើញនារីរងគ្រោះនោះ កំពុងដេកទាំងអាក្រាត តែរូបលោកមិនបានដាស់នោះទេ ហើយក៏បិទទ្វារវិញ
រួចក៏ចុះមកក្រោម វិញ លុះដល់ភ្លឺឡើងម៉ោងប្រហែលជា ១២ថ្ងៃត្រង់ ទើបប្រាប់អោយអ៉ីអ្នកសំអាតនោះ ទៅដាស់មើលនារីរងគ្រោះនោះ លុះអ៉ីសំអាតបន្ទប់ឡើងទៅមើលក៏បានដឹងថានារីគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៏មានការផ្អើលឆោឡោ ប្តឹងប៉ូលីសតែម្តងទៅ ។

បើតាមការអោយដឹងពីលោកអធិការក្រុងដូនកែវ លោកឥន្ទ មណ្ឌល់ បានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះគឺបានកើតឡើងនៅថ្ងៃទី ០៤ ខែមីនា ២០១៩ ឋិតនៅក្នុងផ្ទះសំណាក់ប៉ាអ៊ី ម៉ាក់អ៊ី ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយក្នុងថ្ងៃនោះដែរ កំលាំងនគរបាលជំនាញ បានចុះធ្វើកោសល្យវិច័្ចយ ភ្លាមៗ ដោយបានសន្និដ្ឋានថា ករណីនារីវ័យក្មេងដេកស្លាប់នៅក្នុងផ្ទះសំណាក់នេះ គឺជាករណីឃាតកម្ម ដោយឃាតករធ្វើសកម្មភាពរំលោភរួច មូលករបំបាក់តែម្តង ។ ក្រោយពេលពីនិត្យនិងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចជំនាញ បានធ្វើការកំណត់មុខសញ្ញាបានភ្លាមៗ តែនៅមិនទាន់អោយរឿងនោះបែកចេញក្រៅឡើយ ពីព្រោះក្លាចជនសង្ស័យដឹងខ្លួនរត់គេចខ្លួន មានការពិបាកក្នុងការតាមចាប់ខ្លួន ។ លុះមកដល់រសៀលថ្ងៃទី ០៥ ខែមីនា ២០១៩នេះ ជនសង្ស័យត្រូវបានចាប់ខ្លួន វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវសហការណ៍និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺទើបអាចចាប់ខ្លួនជនសង្ស័យបាន ជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង