ឃាតករដែលសម្លាប់នារីម្នាក់ បានសារភាពថា ពេលកំពុងតែរួមភេទ បាន ២ទៅ៣នាទី ស្រាប់តែមានគេខលមកនាង ហើយនាងនិយាយថាវានហើយ ប្រញាប់ទៅជួបគេមួយទៀត ទើបសម្លាប់ចោល
តាកែវៈ បំបែកសំណុំរឿងឃាតកម្មដ៏កក្រើតក្រុងដូនកែវ សម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ីហើយ ក្រោយឃាតករបានរត់គេចខ្លួនបានរយៈពេលពីរថ្ងៃ ។
សមត្ថកិច្ចបានសួរឃាតករយកចម្លើយ ដោយឃាតករឈ្មោះ សុខ ចន្ទលីដា បានសារភាពប្រាប់ប៉ូលីសថា រូបគេរួមជាមួយនិងនារីរងគ្រោះ បានធ្លាប់ស្គាល់ គ្នា និងជួបគ្នា ចំនួន៣ដងមកហើយ ដោយលើកទី១ និងលើកទី២ នោះ រូបគេមិនបានធ្វើអ្វីទេ គ្រាន់តែហៅផឹកស៊ី និងដឹកដើរលេងទេ ។ លុះមកដល់ការណាត់ជួប និងហៅនាងមកដេកនៅក្នុងផ្ទះសំណាក់ប៉ាអ៊ីម៉ាកអ៊ីនេះ គឺជាលើកទី៣ ទើបរូបគេសម្លាប់នាងចោល ដោយសារតែទាស់ពាក្យសម្តីគ្នា ក្នុងពេលដែលកំពុងតែរួមភេទ បាន ២ទៅ៣នាទី ស្រាប់តែមានគេ ខលទូរស័ទ្ទចូលមកនារីរងគ្រោះ និយាយមិនបានប៉ុន្មានផង និងមិនទាន់រួមរ័កដល់ចំណុចកំពូលផង បែរជានារីរងគ្រោះ ប្រាប់ថា បានហើយប៉ុណ្ណឹងហើយ នាងប្រញាប់ទៅជួបគេទៀត។ ដល់ពេលជនសង្ស័យ ឮសម្តីរបស់នារីរងគ្រោះនិយាយបែបនោះ ទាំងខ្លួនកំពុងតែរួមរ័កជាមួយនាងមិនទាន់ចប់ផងនោះ ក៏ ខឹងសម្បារយ៉ាងខ្លាំង ដោយឃាត់រូបនាងមិនអោយទៅណាទេ ចាំរួមរ័កចប់រួចរាល់ហើយចាំទៅ តែនារីរងគ្រោះហាក់បីដូចជាមិនស្តាប់ ហើយគម្រាមជនសង្ស័យវិញថា បើមិនអោយនាងទៅ នាងនិងខាំអណ្តាតសម្លាប់ខ្លួន ទើបរូបគេជាជនសង្ស័យចាប់ផ្តើមធ្វើសកម្មភាព យកកែងដៃសង្កត់កនាងរហូតនាងលែងរើបម្រាស់ ក៏ដកដៃចេញ រួចយកម្រាមដៃរបស់ខ្លួនទៅដាក់នៅរន្ធចម្រុះនាង លែងមានដង្ហើមដក រូបគេបានងើបចេញពីខ្លួននាង ហើយស្លៀកពាក់ខោអាវចេញពីផ្ទះសំណាក់ រត់គេចខ្លួនតែម្តងទៅ ។
សូមបញ្ជាក់ថា រយ:ពេល ២ថ្ងៃ ប៉ុណ្ណោះកំម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបំបែកសំណុំរឿងឃាតកម្មដ៏កក្រើតក្រុងដូនកែវ សម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ីហើយ ក្រោយឃាតករបានរត់គេចខ្លួនបានរយៈពេលពីរថ្ងៃ ។
បើតាមការអោយដឹងពីលោកអធិការក្រុងដូនកែវ លោកឥន្ទ មណ្ឌល់ បានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះគឺបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ២០១៩ ឋិតនៅក្នុងផ្ទះសំណាក់ប៉ាអ៊ី ម៉ាក់អ៊ី ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយក្នុងថ្ងៃនោះដែរ កំលាំងនគរបាលជំនាញ បានចុះធ្វើកោសល្យវិច័្ចយ ភ្លាមៗ ដោយបានសន្និដ្ឋានថា ករណីនារីវ័យក្មេងដេកស្លាប់នៅក្នុងផ្ទះសំណាក់នេះ គឺជាករណីឃាតកម្ម ដោយឃាតករធ្វើសកម្មភាពរំលោភរួច មូលករបំបាក់តែម្តង ។ ក្រោយពេលពីនិត្យនិងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចជំនាញ បានធ្វើការកំណត់មុខសញ្ញាបានភ្លាមៗ តែនៅមិនទាន់អោយរឿងនោះបែកចេញក្រៅឡើយ ពីព្រោះក្លាចជនសង្ស័យដឹងខ្លួនរត់គេចខ្លួន មានការពិបាកក្នុងការតាមចាប់ខ្លួន ។ លុះមកដល់រសៀលថ្ងៃទី ០៥ ខែមីនា ២០១៩នេះ ជនសង្ស័យត្រូវបានចាប់ខ្លួន វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវសហការណ៍និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺទើបអាចចាប់ខ្លួនជនសង្ស័យបាន ជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕