ប្រទះឃេីញសពបុរសម្នាក់អណ្ដែតនៅស្រះទឹកក្នុងវត្ត
ភ្នំពេញ : បុរសម្នាក់មានប្រជាពលរដ្ឋប្រទះឃេីញសពអណ្ដែតទឹកក្នុងស្រះវត្ត ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលដល់ សមត្ថកិច្ចចុះមកត្រួតពិនិត្យនិងរុំព័ន្ធកន្លែងកេីតហេតុ កាលវេលាម៉ោង២រសៀលថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០១៩នៅចំណុចវត្តជ្រាយអំពិល តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋរាយការណ៍នៅរសៀលនេះថា ប្រទះឃេីញសពបុរសម្នាក់អណ្ដែតទឹកក្នុងស្រះទឹកក្នុងវត្តហេីយ ក្រោយមកក៏ប្រញ្ញាប់ចុះមកកន្លែងកេីតហេតុ មេីលពិតជាឃេីញបុរសវ័យប្រហែលជា៤០ឆ្នាំជាង ដែលអណ្ដែតក្នុងស្រះទឹកនិងរាយការណ៍អោយ ផែនជំនាញព្រហ្មទណ្ឌដេីម្បីទាក់ជំនាញ កោសល្យវិច្ឆ័យត្រួតពិនិត្យសពនិងស្រាវជ្រាវរកក្រុមគ្រួសារ ។ហេីយបេីតាមការសាកសួរនាំ សាក្សីក្បែរកន្លែងកេីតហេតុដែលជាចំណុះជេីងវត្តថា ធ្លាប់ឃេីញបុរសរងគ្រោះនៅអង្គុយ និងហែលទឹកស្រះកេីតហេតុតាំងពីមិលមិញ នៅវេលាម៉ោង១១និង០០នាទីដោយងូតទឹក ចុះឡេីងស្រាប់រំលងមួយថ្ងៃប្រទះឃេីញសពទៅវិញ ។
សមត្ថកិច្ចបន្តថាក្រោយពីត្រួតពិនិត្យសពនិងមាន ការចូលរួមពីកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ ឌនិងការិយាល័យព្រហ្មទណ្ឌផ្នែក កោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ និងមានពេទ្យអមសាលាដំបូងសហការ ដេីម្បីពិនិត្យអោយច្បាស់ស្លាប់ ដោយសារមូលហេតុអ្វី ។ក្រោយមកការសន្និដ្ឋានជំហានដំបូង ករណីមនុស្ស(ទឹកទឹកស្លាប់)សពយកតំកល់ទុកនៅវត្តទុកអោយ សមត្ថកិច្ចស្រាវជ្រាវស្វែងរកគ្រួសារ បេីនៅតែមិនឃេីញនិងបូជានាព្រឹកស្អែកតែម្ដង ។